ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារម្នាក់បានស្លាប់ ដោយសារនាយសង្កាត់ព្រៃឈើស្វាយលើបើករថយន្ដបុក

ចែករំលែក៖

ខេត្តសៀមរាប៖ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ លោក យ៉ាន់ ស៊ីវ៉ាត់បើករថយន្តទំនើបបុកអ្នកជិះម៉ូតូបណ្ដាលឲ្យម្នាក់បានស្លាប់ ខណៈកំពុងជិះល្បាតបទល្មើសព្រៃឈើ នៅលើដងផ្លូវជាតិលេខ៦ ដែលគេសង្ស័យ ប្រហែលទាំងអ្នកបើករថយន្តនិងម៉ូតូ មានជាតិស្រវឹងនៅក្នុងខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិត្រាង ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប  ។

លោកវរសេនីយ៍ទោ មិន ចន្ថាអធិការនគរបាលស្រុកប្រាសាទបាគង ករណីគ្រោះថ្នាក់ចរាចរណ៍រវាង កើតឡើងរវាងរថយន្តទំនើបរបស់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើទ ឈ្មោះ យ៉ាន់ ស៊ីវ៉ាត់ ជិះរថទំនើបម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ: 7009 បានបើកបរដោយឈ្មោះយ៉ាន់ ស៊ីវត្តិ ភេទប្រុសអាយុ៤៨ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលគោក ខ័ណ្ឌឬស្សីកែវ ក្រុងភំពេញមានមុខរបរជាមេព្រៃប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប ។ ក្រោយពីបុកម៉ូតូជនរងគ្រោះស្លាប់មេព្រៃឈើរូបនោះ បានបើករថយន្តរត់គេចខ្លួនទៅទិសខាងកើតដល់ផ្លូវហាយវេ ក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងដេញតាមចាប់បាន។ទាំងរថយន្តនិងអ្នកបើកបរហើយបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងយប់ដើម្បីឱ្យកម្លាំងនគរបាលជំនាញចាត់វិធានការបន្ត ។

លោកអធិការនគរបាលស្រុកបានបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ ឈួត ចាន់រស្មីភេទប្រុស អាយុ៥១ឆ្នាំ ជាប្រជាការពារឃុំកណ្ដែក រស់នៅក្នុងភូមិជ្រៃ ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរម៉ូតូម៉ាក WAVE ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1U:4092 បើកពីត្បូងឡើងទៅជើង ឆ្លងផ្លូវជាតិលេខ៦បត់ទៅលិចក៏បុកជាមួយរថយន្ត បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅហ្នឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នសាកសពជនរងគ្រោះក្រោយពីកម្លាំងជំនាញ ចុះត្រួតពិនិត្យនិងវាស់វែងរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែក រថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងរៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕  ជានិរន្ដរ៍

 

aes (5) aes (4) aes (3) aes (2) aes (1)

 
សូមអានបន្ត ៖ បុរសម្នាក់មានជំងឺសរសៃប្រសាទផឹកថ្នាំស្មៅបញ្ចប់ជីវិត នៅស្រុកកូនមុំ


ចែករំលែក៖