ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តូចចិត្តរឿងស្រីស្នេហ៍សុំបែកចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ បុរសម្នាក់ត្រូវ បានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្រោមដើមឈើដោយមានជាប់ខ្សែចងក ផងនៅខាងលិចបន្ទាយនៃអង្គភាពវរសេនាតូច៤១១ ចម្ងាយប្រហែល៥០០ម៉ែត្រកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលស្វាយ សែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមរបាយការណ៍របស់លោក អធិការនគរបាលស្រុកអន្លង់វែងបានឲ្យ ដឹងថា នៅព្រឹកថ្ងៃកើតថ្ងៃទី៦ ខែកញ្ញា មានករណីចងកសម្លាប់ខ្លួនដោយជនរង គ្រោះឈ្មោះថាន អាន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាទាហាននៃវរសេនាតូច៤១១ ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យជនរងគ្រោះចងកសម្លាប់ខ្លួនគឺដោយសារតែជនរងគ្រោះខូចចិត្តនឹងស្រីស្នេហ៍របស់ខ្លួនសុំចែកផ្លូវគ្នាទើបធ្វើឲ្យជនរងគ្រោះគិតខ្លីរហូតឈានដល់ការធ្វើអត្តឃាតបែបនេះ។នៅ នៅថ្ងៃកើតហេតុបាត់មិនឃើញជនរងគ្រោះមកបន្ទាយដូចសព្វដងលុះព្រឹកឡើងម៉ោង១០ថ្ងៃទី៦ ខែកញ្ញា ក៏ប្រទះឃើញស្លាប់ ដោយសារចងកបែបនេះតែម្តងដោយជន រងគ្រោះចងនឹងខ្សែអង្រឹងប្រវែង៤ម៉ែត្រ។

បន្ទាប់មកកម្លាំងនគរបាលជំនាញបានចុះពិនិត្យហើយសន្និដ្ឋានថាជនរងគ្រោះពិតជាចងកមែនទើបធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន

 

តូចចិត្ត-រឿងស្រី-ស្នេហ៍-សុំ-បែកសម្រចចិត្តចង.ក--សម្លាប់ខ្លួនឯង-3(1)

 


ចែករំលែក៖