ខេត្តព្រៃវែង ៖ អ្នកបើករថយន្តកូរ៉ូឡា មួយគ្រឿងបានបើកយ៉ាងលឿន រេចង្កូតធ្លាក់ផ្លូវទៅបុកស្លាកសញ្ញាគណបក្សតែមិនទាន់ អស់ល្បឿនក៏បន្តទៅបុករូបសំណាកសត្វដំរីថ្មនៅមុខខ្លោងទ្វារវត្តស្មោង ជើងបណ្ដាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ខណៈរូបសំណាក សត្វដំរីថ្មសង្កត់។
ហតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិ-ឃុំស្មោង ជើង ស្រុកចំកាយមារ ខេត្តព្រៃវែង។
រថយន្តដែលបុកស្លាកគណបក្សហើយជ្រុលបុករូបសំណាកសត្វដំរីថ្មម៉ាកតូយ៉ូតា កូរ៉ូឡាពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2Z- -5246បើកបរដោយឈ្មោះ ណាង សុខលីន អាយុ២៨ឆ្នាំ ភេទប្រុស ជាតិខ្មែរ ជាសមត្ថ កិច្ចនគរបាលប្រចាំនៅស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំ បើកបរលើផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុម្ចាស់ រថយន្តសង្ស័យងងុយដេកក៏រេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកស្លាកគណបក្សហើយរថយន្តមិន ទាន់អស់ល្បឿនក៏ជ្រុលទៅបុករូបសំណាកសត្វដំរីថ្មបណ្ដាលឲ្យម្ចាស់រថយន្តរងរបួស ធ្ងន់ដោយសាររូបសំណាកសត្វដំរីថ្មដួល សង្កត់លើរថយន្ត។ ចំណែកឯរថយន្តខូច រួញផ្នែកខាងមុខទាំងស្រុង ឯរូបសំណាក សត្វដំរីថ្មក៏ដួលកិនលើរថយន្តបាក់បែកពាក់កណ្ដាលនៅមុខខ្លោងទ្វារវត្តស្មោងជើង ស្ថិតនៅភូមិស្មោងជើង ឃុំស្មោងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង ។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនម្ចាស់រថយន្តទៅសង្គ្រោះ នៅមន្ទីរពេទ្យឯក ជនក្បែរនោះ រីឯរថយន្តសមត្ថកិច្ចយកទៅ រក្សាទុករង់ចាំដោះស្រាយចំពោះរូបសំណាកសត្វដំរីថ្មដែលរថយន្តបុកឲ្យបាក់បែក៕ សហការី