ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌ ទួលគោក (សាលាខណ្ឌ , នគរបាលខណ្ឌ) ក្រោមកិច្ចសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្រ្កាបជាក់ស្តែង ករណីលេងល្បែងសីុសងខុសច្បាប់ (ហ្គេម បាញ់ត្រីកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ ៥២ ផ្លូវលេខ៦១៦ ក្រុមទី៥២ ភូមិ ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ជនសង្ស័យប្រុសស្រី៣នាក់ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ ស៊ឹង សុផល ហៅ ផល ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកទីតាំងហ្គេម ស្នាក់នៅផ្ទះលេខ ៣២៦អឺ២ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ២-ឈ្មោះ មុត សុជាតិ ហៅ ជាតិ ភេទស្រី អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកទីតាំងហ្គេម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញឬស្សីកែវ រាជធានីភ្នំពេញ និង៣-ឈ្មោះ ម៉ែន បញ្ញា ហៅ ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះ ជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងដែលបានចាប់យកបានមាន ទូហ្គេមបាញ់ត្រីចំនួន២ ទូសៀវភៅកត់ ពុងចំនួន១ក្បាល , កៅអីជ័រ៥ , ធុងទឹកកក ចំនួន១ ,ម៉ាស៊ីនគិតលេខ១ និងកង្ហារ ចាប់ជាប់ជញ្ជាំងចំនួន៣ ។ ជនសង្ស័យទាំង ៣នាក់ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំណែក ទីតាំងហ្គេមនេះសមត្ថកិច្ចបានបិទជាបណ្តោះ អាសន្ន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា