ព័ត៌មានទាន់ហេតុការណ៍៖

គណៈគ្រប់គ្រង និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាបានបរិច្ចាគថវិកាចំនួន ៧៣ ៦៤០ ០០០ រៀល និង ៦៥៥ ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ចែករំលែក៖

ភ្នំេញ ៖ ក្រៅពីខិតខំបំពេញការងារជួយសង្រ្គោះជីវិតទារក-កុមារ ទាំងយប់ទាំងថ្ងៃហើយនោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានបង្ហាញបេះដូងដ៏សប្បុរសរៀងៗខ្លួនតាមរយៈការ កៀរគរថវិកាបរិច្ចាគពីគណៈគ្រប់គ្រង និងក្រុមគ្រូពេទ្យ ប្រចាំឆ្នាំ២០២៥ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ 

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបចំនួន ១ ២៧៤ នាក់ បានចូលរួមបរិច្ចាគថវិកាចំនួន ៧៣ ៦៤០ ០០០ រៀល និង ៦៥៥ ដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតទារក និងកុមារ នៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដែលតែងតែចូលរួមបរិច្ចាគថវិកា ជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ជារៀងរាល់ឆ្នាំ ។

សូមលើកទឹកចិត្ដ និងអំពាវនាវដល់ក្រសួង-ស្ថាប័ន និងសប្បុរសជនទាំងអស់ បន្ដគាំទ្រនិងបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបន្ថែមទៀត ដើម្បីភាពញញឹមនៃកុមារកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖