ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញ ក៏បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក c125 ក៏បានធ្វើសកម្មភាពឆក់ទូរសព្ទ័ជនជាតិបរទេសម្នាក់ដែលកំពុងជិះម៉ូតូកង់បី តាមបណ្ដោយផ្លូវលេខ២៧៤ ភ្លាមៗនោះក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានដេញចាប់ឃាត់ខ្លួនម្នាក់ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាច់សម្រោលតែមង្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧៤ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់មានទី១ ឈ្មោះ ង៉ែត វិសាលភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់ម្ដុំទួលសង្កែ និងជនសង្ស័យទី២ ដែលរត់គេចខ្លួនបាត់ ឈ្មោះ ហ៊ាង អាយុ១៨ ឆ្នាំ ស្នាក់នៅមិនពិប្រាកដ ។
បើតាមប្រភពពត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់អោយដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា កំពុងក៏ល្បាតតាមមូលដ្នានក៏ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែ ជនសង្ស័យទាំង៣នាក់ជិះម៉ូតូ២គ្រឿងម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ.1754 ខណៈមកដល់ចំណុចផ្លូវលេខ២៧៤ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទ័ជនជាតិបរទេសដែលកំពុងជិះម៉ូតូកង់បីភ្លាមៗនោះកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា បាននាំគ្នាដេញតាមពីក្រោយប្រផាប់ប្រភីង ហើយជនសង្ស័យទាំង២បានព្យាយាមជិះគេចខ្លួន រហូតមកដល់ចំណុចមុខហាងស្តាំងតូតាល់ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌដេញចាប់បានជនសង្ស័យម្នាក់ចំណែកម្នាក់ទៀតជិះមូ៉តូគេចខ្លួនបាច់សម្រោល តែមង្ត។
បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី