ខេត្តសៀមរាប ៖ ភ្ញៀវទេសចរច្រើនកុះករបានមកប្រាសាទអង្គរវត្ត ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្ករវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ទោះព្រះអាទិត្យរះមិនចំកំពូលប្រាសាទនៅថ្ងៃនេះ ទេសចរសន្យាថានឹងត្រឡប់មកវិញមកទៀតនៅថ្ងៃស្អែក។ ព្រឹត្តិការណ៍សមរាត្រី នឹងកេីតឡេីងពីថ្ងៃទី២១-២៣ ខែមីនា។
សូមបញ្ជាក់ថា ៖ សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ ទាក់ទាញអ្នកទេសចរបានជាង ២មុឺននាក់ ។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា សម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២មុឺននាក់ ខណៈភ្ញៀវទេសចរបរទេសមានជិត ៤ ០០០នាក់។
សូមបញ្ជាក់ថា ៖ ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។
ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកនេះដែរ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាត
នៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន។ ពួកគាត់លើកឡើងថា ពិតជាមិនខកបំណងឡើយដែលពួកគាត់បានចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តនេះ៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប