ព័ត៌មានទាន់ហេតុការណ៍៖

គ្រូជោគជ័យ ឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក បានចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញហើយ រង់ចាំតែលទ្ធផលចុងក្រោយ !

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥ នេះ គ្រូជោគជ័យ ឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក បានចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញហើយ ពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានបំភ្លៃការ ពិតលើបណ្តាញសង្គមដោយប្រើពាក្យថា «កំចាត់ក្មេង ទំនើង និងចោរប្លន់ឲ្យបាន ទើបអាចនិយាយថា យើង មាន សន្តិភាព »។ សូមញ្ជាក់ថា ៖ ខណៈពេលនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រើប្រាស់ផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យ « ជំនាញខាងផ្នែកសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជួពន្យល់អំពី ពាក្យថា «សន្តិភាព» ។ សូមអរគុណ ។ បន្ទាប់ពីលោក ឧត្តមសេនីឯក ជួន ណារិន្ទ ស្នងការ បានបង្ហោះសារឲ្យ ជំនាញផែនសន្តិសុខអញ្ជើញម្ចាស់ផេកនោះឲ្យចូលខ្លួន ដើម្បីពន្លល់ពាក្យសន្តិភាព នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ ផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ក៏បានចេញ លិខិតកោះហៅ បុគ្គលម្ចាស់ផេក នោះផងដែរ ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ច បានយកលិខិតកោះហៅនោះទៅឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក អត់នៅផ្ទះទេ ពោលគ្រូជោគជ័យទំនងចង់ គេចវេសមិនចូលខ្លួន ។ ប៉ុន្តែទោះជាក្រោមហេតុផល យ៉ាងណាក្តី ចាត់ទុកថា ៥ថ្ងៃកន្លងមក គឺនៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ នេះម្ចាស់ផេក ឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក ស្ម័គ្រចិត្តប្រគល់ខ្លួនចូលទៅបំភ្លឺនៅ សមត្ថកិច្ចហើយ ដោយរង់ចាំមើលលទ្ធផលចុងក្រោយ។ 

ទោះជាបុគ្គលខាងលើ បានចូលខ្លួនទៅឆ្លើយបំភ្លឺ ពន្យល់ពាក្យថា «សន្តិភាព» នៅនគរបាលយុត្តិធម៌ទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នោះក៏ដោយ គេពុំទាន់ដឹងថា , ប៊ុន ផាក បានពន្យល់ពាក្យ សន្តិភាពនេះ អាចឱ្យមន្ត្រីនគរបាលយុត្តិធម៌ទទួលយកបានឬមួយយ៉ាងណានោះទេ។ ហើយចំពោះនីតិវិធីបន្ត ក៏យើងមិនទាន់ការបកស្រាយណាមួយពីសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងនោះលោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនទាន់ធ្វើការបញ្ជាក់នៅឡើយ ដោយលោកគ្រាន់តែប្រាប់ថាកំពុងជាប់រវល់ ការងារបន្តិច ។ ដោយឡែកលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមប្រព័ន្ធTelegram ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» លោកបានបញ្ជាក់យ៉ាងខ្លីថា ៖ «គាត់បានចូលហើយ។យើងកោះអញ្ជើញចូលបំភ្លឺ មិនមែនអញ្ជើញចូលមកឃាត់ខ្លួនទេ » ៕ 

ដោយ៖ សិលា


ចែករំលែក៖