ព័ត៌មានទាន់ហេតុការណ៍៖

អំពើ ល្អ របស់លោកព្រះរាជអាជ្ញា ខេត្ត បាត់ដំបង ឆក់បេះដូងប្រជាពលរដ្ឋបាន !

ចែករំលែក៖

ភ្នំពេញ ៖ អំពើ ល្អ មិនបាច់ ចំណាយ លុយ ជួលអោយ គេផ្សាយ ទេ គឺ ប្រជាពលរដ្ឋ ផ្សាយ គាំទ្រ តែម្ដង ផ្អែក លើ លទ្ធផល ការងារ ជាក់ស្ដែង ។  សូមអោយ មាន គ្រប់ ខេត្ត ដូច លោកព្រះរាជអាជ្ញា ខេត្ត បាត់ដំបងដែលលោកឆក់បេះដូងប្រជាពលរដ្ឋបាន ! តាមរយៈការផ្តល់ភាពយុត្តិធម៌ ជួយរកយុត្តិធម៌នេះជាដើម ។ 

សូមជម្រាបថា ៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង ត្រូវប្រជាពលរដ្ឋ បង្ហោះលើផេកផ្លូវការដូចជា Facebook ឈ្មោះ «លី យាន» សរសេរដោយភាសាចេញពីបេះដូង គោរព ស្រឡាញ់ លោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង យ៉ាងដូច្នេះថា ៖ ពាក្យដែលខ្ញុំមិនដែលលឺ រឿងដែលខ្ញុំមិនដែលជួប ចិត្តដែលខ្ញុំមិនដែលជឿ  ពេលនេះបានលឺ បានជួប និងបានជឿ១០០%ហេីយ។ 

លោកពូ កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តបាត់ដំបង ចិត្តរឹងដូចដែកថែប ឆន្ទៈមុតដូចមុខកំបិត ។ 

រឿងខ្ញុំផ្ទាល់ ៖ ចោរបានលួចខ្សែរ ក និងចិញ្ជៀនខ្ញុំទៅលក់ឱ្យហាងមាសមួយកន្លែង ។ ក្រោយមកខ្ញុំបានទៅហាងមាសនោះដេីម្បីដោះស្រាយ តែម្ចាស់ហាងមិនបានដោះស្រាយទេ ថែមទាំងនិយាយគ្មានសីលធម៌បែបជាអ្នកមានលុយថា ទៅប្តឹងដល់ណាក៏ទៅទៅ គេមិនខ្លាចទេ។ 

ខ្ញុំបានដាក់ពាក្យប្តឹងទៅអយ្យការខេត្តបាត់ដំបង។ 

ដំបូងព្រះរាជអាជ្ញារងបានកោះហៅខ្ញុំ និងម្ចាស់ហាងមកនិយាយគ្នា តែម្ចាស់ហាងបានបដិសេធមិនដោះស្រាយអ្វីទាំងអស់ ហេីយគេត្រឡប់ទៅផ្ទះវិញដោយរំភេីយ។ ខ្ញុំអស់សង្ឃឹមហេីយ ព្រោះគេជាអ្នកមាន លុយ គេមានខ្នងបង្អែក គេមានអំណាច ចំណែកខ្ញុំជាប្រជាជនតូចតាចតែប៉ុណ្ណោះ គ្មានសង្ឃឹមថានឹងឈ្នះគេទេ។ មួយសប្តាហ៏ក្រោយមក ខ្ញុំទទួលដំណឹងថា រឿងខ្ញុំបានដឹងដល់លោកពូ កែ វ សុជាតិ ហេីយ ហេីយគាត់បានឱ្យគេកោះហៅគូរភាគីមកជួបគាត់ដោយផ្ទាល់។ នៅថ្ងៃជួបគាត់ លោកពូ កែវ សុជាតិ អង្គុយស្តាប់ខ្ញុំ និងម្ចាស់ហាងមាសនិយាយដោយផ្ទាល់   និងដោយយកចិត្តទុកដាក់បំផុត។ ខ្ញុំសំលឹងមុខពូព្រះរាជអាជ្ញា   កែវ សុជាតិ គាត់អង្គុយក្នុងភាពម៉ឹងម៉ាត់ ហ្មត់ចត់ ខ្លាំងណាស់ ស្តាប់ផង កត់ត្រាផង រហូតដល់ទាំងអស់គ្នានិយាយចប់ ។ 

ក្រោយពីស្តាប់ហេីយ គាត់ពន្យល់ទាំងអស់គ្នាដោយសម្លេងច្បាស់ៗ ងាយយល់ ។ ខ្ញុំនៅចាំពាក្យគាត់និយាយយ៉ាងច្បាស់ ថា៖” ធ្វេីមនុស្សត្រូវមានសុច្ចរឹតភាព កុំបំពានលេីភាពត្រឹមត្រូវ កុំប្រព្រឹត្តិខុសច្បាប់ បេីដឹងខ្លួនខុសត្រូវចេះកែរ កុំសំអាងលេីឥទ្ធិពល ឬមានទ្រព្យសម្បត្តិ បែរជាធ្វេីរឿងមិនគប្បីខុសច្បាប់ទម្លាប់ បង្កការឈឺចាប់ដល់អ្នកដទៃ  ខ្ញុំសូមប្រាប់ទាំងអស់គ្នាថា សំណាញ់ច្បាប់ញឹកណាស់ ខ្ញុំត្រូវកម្ចាត់ជនទុច្ចរិតជូនសង្គមជាតិ ទោះអ្នកនោះជាអ្នកមានទ្រព្យសម្បត្តិ ឬមានឥទ្ធិពលយ៉ាងណាក៏ដោយ។ សម្រាប់ខ្ញុំ ទ្រព្យសម្បត្តិទាំងនោះ មិនបានធ្វេីឱ្យរង្គោះរង្គេីដល់ឆន្ទៈយុត្តិធម៌ឡេីយ”។ 

ក្រោយពីលឺលោកពូ និយាយចប់ម្ចាស់ហាងបានទទួលស្គាល់ និងព្រមសងរបស់មកខ្ញុំវិញ   តែពេលចុះមកធ្វេីឯកសារនៅបន្ទប់ព្រះរាជអាជ្ញារង ម្ចាស់ហាងបែរជាដេីរឡេីងឡានទៅផ្ទះយ៉ាងព្រងេីយ ធ្វេីឱ្យខ្ញុំអស់សង្ឃឹមសារជាថ្មី នេះហេតុតែគេជាអ្នកមាន លុយ គេនិយាយនៅចំពោះមុខប្រធានព្រះរាជអាជ្ញាហេីយ នៅតែក្បត់ពាក្យសំដីខ្លួនឯងបានទៀត។ ដំណឹងនេះបានលឺដល់លោកពូ កែវ សុជាតិ សារជាថ្មី ទេីបមានការកោះហៅគូរភាគីមកជួបម្តងទៀត។ 

ពេលចុងក្រោយនេះ ទេីបខ្ញុំជឿជាក់ច្បាស់១០០% តែម្តង នៅពេលម្ចាស់ហាងឆ្លេីយនឹងសំណួរចប់ ស្រាប់តែលោកពូ កែវ សុជាតិ បញ្ជាឱ្យឃាត់ខ្លួនម្ចាស់ហាងបញ្ជូនទៅពន្ធនាគារពីបទ ទទួលផលចោរកម្ម។ 

ពន្លឺយុត្តិធម៌ពេញលេញបានរះលេីទឹកដីខេត្តបាត់ដំបងហេីយ យុត្តិធម៌ដែលខ្ញុំទន្ទឹងរង់ចាំ   យុត្តិធម៌ដែលខ្ញុំគ្មានរំពឹងថាបានជួប ឡេីយ😩😩😩 ពេលនេះលោកពូ កែវ សុជាតិ បានផ្តល់វាមកខ្ញុំ និងក្រុមគ្រួសារហេីយ ។  ជាយុត្តិធម៌ដែលមិនគួរឱ្យជឿ (ព្រោះគេជាអ្នកមានទ្រព្យសម្បត្តិខ្លាំង)។ លោកពូចាត់ការបានលឿនមែន ហេីយលោកពូមិនបានគិតពីផលប្រយោជន៏ទាល់តែសោះ ។ 

ពេលនេះខ្ញុំទទួលបានរបស់ខ្ញុំមកវិញហេីយ។ 

 លោកពូ កែវ សុជាតិ ជាទីគោរព លោកពូពិតជាមានសច្ចៈធម៌ និងយុត្តិធម៌ពិតប្រាកដ លោកពូធ្វេីឱ្យពលរដ្ឋក្នុងខេត្តបាត់ដំបងមានភាពកក់ក្តៅខ្លាំងណាស់ ពីមុនខ្ញុំធ្លាប់តែលឺគេល្បីឈ្មោះលោកពូ ពេលនេះមានរឿងខ្លួនឯងផ្ទាល់ និងបានជួបគាត់ផ្ទាល់ ទេីបដឹងថា លោកពូ កែវ សុជាតិ ពិតជាមិនធម្មតាទេ គាត់ឆាប់យល់ពីអ្វីដែលយេីងនិយាយ ហេីយគាត់និយាយពន្យល់យេីងដោយសម្លេងច្បាស់ៗល្អ ។ ឆន្ទៈរបស់គាត់ មុតដូចមុខផ្លែដាវ ដែលកាត់ផ្តាច់អំពេីទុច្ចរឹត រកយុត្តិធម៌ជូនសង្គមដូចគាត់ពាក្យគាត់និយាយមែន។ 

ខ្ញុំសូមគោរព និងដឹងគុណ លោកពូ កែវ សុជាតិ ដោយស្មោះអស់ពីចិត្ត៕

ដោយ ៖ សិលា


ចែករំលែក៖