ព័ត៌មានទាន់ហេតុការណ៍៖

ប្រើស្ទីលថ្មីបោកលុយវត្តបានសម្រេច

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ ព្រះសង្ឃ គណៈ កម្មការអាចារ្យវត្តនៅ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុក ពេជ្រាដាត្រូវបានចាញ់បោកជនឆបោកសេរីថ្មីម្នាក់បាន អះអាងថា ខ្លួនគេជាប្អូនជំទាវមក ជួយសាង សង់ វត្ត ឲ្យតាមពិត ជនរូបនោះ មកបោកលុយ រួមនឹងរបស់ របរក្នុងវត្តអស់ មួយចំនួនព្រម ទាំងបោក ប្រាស់ កម្មករ រួមនិង ម្ចាស់គ្រឿង ចក្រ ម្ចាស់ លក់គ្រឿង សំណង់ផង ដែរសរុបទឹក ប្រាក់ជិត ៦០លានរៀល ។
ព្រះចៅអធិការវត្តគិរីវ័នរ៉ាមហៅវត្តពូជ្រៃ ព្រះនាម ហង្ស ឆុន មានសង្ឃដីកាឲ្យដឹងថាៈ នៅ ថ្ងៃមួយកាលពីថ្ងៃ២០ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ មានបុរសម្នាក់ឈ្មោះ លី ឡេក អាយុប្រហែលជាង ៤០ឆ្នាំ គេអះអាងថា ជាប្អូនជំទាវម្នាក់ឈ្មោះលី ពា បុរសខាងលើគេថា ចង់ជួយកសាងវត្តនេះដោយ មើលឃើញ ថាវត្តនេះមានសភាពក្រីក្រពេក មិនមានសប្បុជនណាមកជួយ ។

ចៅអធិកាបានឱ្យដឹងថា នៅថ្ងៃបន្ទាប់ ជនសង្ស័យ ខាងលើ នេះ បានដឹកសម្ភារៈសំណង់មកដាក់វត្តនេះមែន ប៉ុន្តែមិនដឹងទៅបោកប្រាស់ម្ចាស់លក់គ្រឿងសំណង់មកពីទីណាទេ រួចហើយជនសង្ស័យរូបនេះ ក៏បានចាត់ចែងឱ្យគណៈកម្មការវត្តនេះ ឲ្យរកកម្មករចំនួន៩៥នាក់មកធ្វើការ ដោយសន្យាឲ្យប្រាក់ឈ្នួលក្នុងមួយថ្ងៃ៣៥.០០០រៀល ។ កម្មករក៍បានចាប់ផ្តើមធ្វើការបានចំនួន១៤ថ្ងៃ គ្មានបានទទួលប្រាក់មួយរយរៀលនោះឡើយ មិនតែប៉ុណ្ណោះជនសង្ស័យខាងលើបានឲ្យគណៈកម្មការ អាចារ្យវត្ត នេះឲ្យរក លុយក្នុងវត្តនេះដើម្បីយកមកចូលរួមជាបដិភាគចំនួនជាង១០លានរៀលថែមទៀត ។

ចៅអធិការ មានសង្ឃដីកាបន្តថា លុយរបស់វត្តប្រម៉ែ ប្រមូលបានតែ២លានរៀលប៉ុណ្ណោះ លុយក្រៅពីនេះគឺគណៈកម្មការ អាចារ្យវត្តចងការ គេទាំងអស់ ដើម្បីយកឲ្យជនសង្ស័យនេះឥឡូវនេះទាំងចៅអធិការអាចារ្យគណៈកម្មការវត្តនេះកំពុងវ័ណ្ឌ រឿងជំពាក់លុយគេ ព្រោះចាប់តាំងពីថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៦នេះ ជនសង្ស័យបានរត់គេចខ្លួន បាត់  ។

គណៈកម្មការវត្តលោកតា បឿន សំអុល បានមានប្រសាសន៍ថា កាលពីអំឡុងថ្ងៃទី២២ ខែសីហា ឆ្នាំ២០ ១៦ ពេលឈ្មោះ លី ឡេក បានមកដល់វត្តនេះ បានចាប់ផ្តើមដំណើរការឲ្យ កម្មករជិត១០០នាក់ធ្វើការ ជាធម្មតា ដោយក្នុងកម្មករម្នាក់ប្រាក់ឈ្នួល៣៥.០០០រៀលក្នុងមួយថ្ងៃដោយឡែកគ្រឿងសម្ភារសំណង់ជនសង្ស័យរូបនេះមិនដឹងទៅបោកប្រាស់ពីណាមកទេ ព្រោះចៅអធិការ គណៈកម្មការអាចារ្យវត្ត មិនបាន ដឹង នោះឡើយ ។

លោកតាគណៈកម្មការឲ្យដឹងថា ចំពោះប្រាក់ថ្លៃដីដែលគ្រឿងចក្រដឹកចូលចាក់ បំពេញវត្ត មានចំនួន២៥លានរៀល និងប្រាក់ឈ្នួលកម្មករចំនួន៩៥នាក់ម្នាក់ៗធ្វើការចំនួន១៤ថ្ងៃក្នុងមួយថ្ងៃ៣៥០០០រៀល កម្មករទាំងអស់អត់បានទទួលប្រាក់ឈ្នួលសូម្បីតែមួយរៀលខាតបង់កំលាំងកាយទទេៗ សរុបជាទឹកប្រាក់កម្មករទាំងអស់គ្នាជិត៥០លានរៀល ។ គណៈកម្មការអាចារ្យវត្តខាងលើបានបញ្ជាក់ថា ចំពោះប្រាក់សម្ភារៈសំណង់ ប្រាក់ថ្លៃចាក់ដី និងប្រាក់កម្មករមិនមែនវត្តជាអ្នកទទួលខុសត្រូវឡើយ។ អ្នកដែលត្រូវរងគ្រោះ គឺវត្តនេះតែម្តង ប្រាក់ដែលត្រូវខាតបង់ជាង១០លានរៀលម៉ូតូសង់០១១មួយគ្រឿង អាយផេតមួយ កម្មករ ជិត១០០នាក់ប្រាក់ជិត៥០លានរៀល ប្រាក់ថ្លៃឈ្នួលម្ចាស់គ្រឿងចក្រដឹកដីជាង២៥លានរៀល និងប្រាក់ថ្លៃម្ចាស់លក់គ្រឿងសំណង់ប្រមាណជាជាង៥០លានរៀល ។

ក្រុមគណៈកម្មការអាចារ្យវត្ត និងលោកគ្រូព្រះចៅអធិកាវត្តខាងលើកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនបោកប្រាស់រូបនេះ មិនដឹងថា វត្តទៅរកលុយពីណាបានយកមកសងម្ចាស់បំណុលដែលវត្តបានចងការគេជិត១០លានរៀលយកមកឲ្យជនបោកប្រាស់នេះ តែឥឡូវជននេះបានរត់គេចខ្លួនបាត់ហើយ ។ ខាងក្រោមនេះលោកគ្រូចៅអធិការ អាចារ្យ គណៈកម្មការ អាចារ្យវត្តខាងលើបានសំណូមពរឲ្យសម្តេចហ៊ុន សែន និងលោកសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនឲ្យជួយដល់វត្តនេះផង ព្រោះកាលពីឆ្នាំ២០១៥ វត្តអារ៉ាមនេះ ត្រូវបានភ្លើងឆាប ឆេះ ខ្ទេចខ្ទីម្តងរួចមកហើយ តែមកដល់ពេលនេះមានជនសង្ស័យម្នាក់ទៀតមកដើរតួថា ខ្លួនជាប្អូនជំទាវមកជួយ កសាងវត្ត តែទីបំផុតជននេះគឺជាជនបោកប្រាស់សោះ ។

សូមជម្រាបថាៈ ជនសង្ស័យឈ្មោះ លី ឡេក ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ ជនបោកប្រាស់រូបនេះ គឺ មានឈ្មោះ យាយ ហ៊ួយ ឈ្មោះ ទូច ឈ្មោះ ស្រង់ ជាមន្រ្តីនគរបាលខេត្តមណ្ឌលគិរីចូលនិវត្ត និងព្រះសង្ឃមួយអង្គ ជាអ្នកនាំជនបោកប្រាស់មកកាន់ វត្តខាង លើនេះ ៕ ឦសាន

 

rest (4) rest (3) rest (2) rest (1) rest rest (5)

 


ចែករំលែក៖