ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទប៉ុនប៉ងលួច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣និង៤០នាទី រំលងអធ្រាត្រ កំលាំងល្បាតរបស់ នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក បាន សហការជាមួយជនរងគ្រោះ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាក់ស្តែង ពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ ទោស ( គាស់ផ្ទះយកសំភារៈ ពុំបានសម្រេច ) ប្រព្រឹត្ត នៅផ្ទះលេខ២០០ ផ្លូវលេខ៦០៨ ក្រុមទី៣៥ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ១-ឈ្មោះ ចាន់ ហើម ហៅ ស្វិត ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ សេក ជួន ហៅ ញ៉ាញ់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ កុយ មករា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីសវនកម្ម ស្នាក់នៅផ្ទះលេខ២០០ ផ្លូវ លេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ វត្ថុតាងដែលបានចាប់យក ដែកលួសសសៃកែច្នៃសម្រាប់ឆ្កឹះគ្រាប់សោរ ០១ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣និង៣០នាទីរំលងអាធ្រាត្រ ជនរង គ្រោះកំពុងសម្រាកនៅផ្ទះមួយទៀតនៅជាប់ផ្សារ ទំនើបសុវណ្ណា ហើយបានមើលកាម៉េរ៉ាសុវត្ថិភាពនៅ ផ្ទះលេខ២០០ ផ្លួវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក បានឃើញជនសង្ស័យពីរនាក់កំពុងឡើង របង ក៏បានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ បានចេញអន្តរាគមន៍ទាន់ពេលវេលា ដោយឃាត់ ខ្លួនបានជនសង្ស័យ០២នាក់ជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា

 

IMG_1780 IMG_1779 IMG_1778 IMG_1777


ចែករំលែក៖