ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិត សម រង្សុី អស់តម្លៃខ្លួន ត្រង់ភូកកុហក់ខ្លួនឯង បង្កើត ប្រឌិត តែព័ត៌មានក្លែង

ចែករំលែក៖

ភ្នំពេញ ៖ ទណ្ឌិត សម រង្សុី ត្រូវដឹងថា វិទ្យុអាសុីសេរី ខ្លាំងតែការផ្សាយព័ត៌មាន បំប៉ោង បំភ្លៃ បំផ្លើស បំផ្លាញ កម្ពុជា ឥឡូវងាប់ហើយ បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ ផ្តាច់ជំនួយទាំងស្រុង។ មានន័យថា ៖ ទណ្ឌិត សម រង្សុី អស់មានអ្នកជួយបំពងសម្លេងនៃព័ត៌មានក្លែងក្លាយ បំពុលសង្គមឱ្យអ្នកនយោបាយ រវើរវាយនេះទៀតហើយ ។ 

សូមបញ្ជាក់ថា ៖ ១៩ឆ្នាំមុន លោក សម រង្ស៊ី សរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន រឿងចោទប្រកាន់ថានៅពីក្រោយករណីបោកគ្រាប់បែក នៅមុខរដ្ឋសភាចាស់ (មានលិខិតសុំទោសរបស់ សម រង្ស៊ី)

សូមជម្រាបជូនថា ៖ កាលពី១១ឆ្នាំមុន លោក សម រង្ស៊ី បានសរសេរ លិខិត ជូន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បី សុំទោស ចំពោះ ការ ចោទប្រកាន់សម្តេចថា ជាអ្នក នៅពីក្រោយ ខ្នងចំពោះ ឃាតកម្ម បោក គ្រាប់បែក នៅមុខរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។

នៅក្នុងលិខិតលោក សម រង្ស៊ី ដែលចុះហត្ថលេខាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០៦ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយដោយ បានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្រ្តី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្រ្តី នៅពីក្រោយការគប់គ្រាប់បែកហ្វូង បាតុករថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទបសម្តេចនាយករដ្ឋមន្រ្តី ថាប៉ុនប៉ងសម្លាប់ឥស្សរជនប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀតមកលើសម្តេចនាយករដ្ឋមន្រ្តី»។

លោក សម រង្ស៊ី បានបញ្ជាក់ដោយសង្កត់ធ្ងន់ៗថា៖ «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបទរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងនោះ ហើយចៀសវាងមិនឱ្យ បញ្ហាបែបនេះកើតមានឡើងទៀត»។

ខាងក្រោមនេះជាលិខិតសុំទោសរបស់ លោក សម រង្ស៊ី កាលពីឆ្នាំ២០០៦ ! តើទណ្ឌិត សម រង្សី មានខួរក្បាលចាំ ឬក៏មិនដេកលក់ធ្វើជាដេកលក់ ? 

ដោយ ៖ សិលា


ចែករំលែក៖