ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ២៥ថ្ងៃ ក្នុងខែមីនានេះ! សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន​៧,៨៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញពី​របាយការណ៍លទ្ធផលរយៈពេល ២៥ថ្ងៃ ពោល​គឺ​ចាប់ពីថ្ងៃទី១-២៥ ខែមីនា ឆ្នាំ២០២៥នេះ​ កម្លាំង​សមត្ថកិច្ចជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានរកឃើញយានយន្តល្មើសសរុបចំនួន ៧,៨៨៦គ្រឿង, ក្នុងនោះ​ មានរថយន្តធំ ៤៨គ្រឿង, រថយន្តតូច ២,៦៩៦គ្រឿង និងម៉ូតូ ៥,១៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ខណៈ​យានយន្តជិះចូលគោលដៅចំនួន ១១,០០៩គ្រឿង, រថយន្តធំ ១១២គ្រឿង, រថយន្តតូច ៣,៩៩៥គ្រឿង, ម៉ូតូ ៦,៩០២គ្រឿង ។

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏បានបង្ហាញ​ពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ប្រចាំថ្ងៃ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ រកឃើញយានយន្តល្មើសចំនួន ៣០៨គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ 

ក្នុង​ប្រតិបត្តិការខាងលើនេះ​ ពោល​គឺ​ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥) បានឲ្យដឹងថា​ ចំនួនគោលដៅសរុប ២០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៨គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៤១គ្រឿង និងម៉ូតូ ២៦៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣០៨គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១០៥គ្រឿង និងម៉ូតូ ២០២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖