ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទាទោសជនជាតិស្បែកខ្មៅ៩នាក់ និងស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម ចន្លោះ៥ឆ្នាំដល់១៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ: ជនជាតិស្បែកខ្មៅ៩នាក់ ដែលកំពុងគេចខ្លួនម្នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់សរុប១០នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតមួយគីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ឆ្នាំដល់១៣ឆ្នាំ  ។

ជនជាតិស្បែកខ្មៅទាំង៨នាក់នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ រីឯជនជាប់ចោទម្នាក់ត្រូវបានតុលាការចេញដីកាស្វែងរកចាប់ខ្លួន ។

លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ផ្តន្ទាទោសក្រុមជនជាប់ចោទទាំង១០នាក់ ក្រោមការចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៨០២,៤៤ក្រាម ប្រព្រឹត្តនៅភោជនីយដ្ឋាន KFC សាខាផ្សារសុវណ្ណា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ តាមមាត្រា ៤០ ច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន។

នៅក្នុងសវនាការកន្លងទៅជនជាប់ចោទ ជាជនជាតិស្បែកខ្មៅទាំង៨នាក់ បានបដិសេធថា ពួកគេមិនបានដឹងរឿង និងមិនបានធ្វើ សកម្មភាពជួញដូរ គ្រឿងញៀន ដូចការចោទប្រកាន់ របស់តុលាការនោះទេ ៕ ចេស្តា

 


ចែករំលែក៖