ខេត្តត្បូងឃ្មំុៈ នគរបាលសេដ្ធកិច្ចក្រសួង បានដាក់ប៉ុស្តិ៍ជជុះនៅលើផ្លូវជាតិលេខ៧ ក្នុងទឹកដីខេត្តត្បូងឃ្មំុ បណ្តាក់គ្នាដូចខ្យង ជាពិសេសនៅចំណុចភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបើកឡានប្រដេញស្កាត់អោយឡានដឹកឈើ ដែលមិនចូលបង់លុយយ៉ាងអនាធិបតេយ្យ រហូតបុកបាក់ជើងទាំងសងខាងម្នាក់ និងរបួសធ្ងន់ម្នាក់នៅចំណុចភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ម៉ោង១២ ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៦ ។
ចំណែកអត្តសញ្ញាណជនរងគ្រោះ ដែលជាអ្នករកសីុឈើទាំង២នាក់ មិនត្រូវបានស្គាល់នោះទេ ដោយសារមិនអាចសំុការបំភ្លឺ ពីលោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បាន វាហាក់ដូចជាមានអាថ៍កំបាំង ដោយទូរសព្ទ័មិនលើក ។
ចំពោះមន្រ្តីនគរបាលសេដ្ឋកិច្ចក្រសួងដែលប្រដេញរថយន្តបង្កឲ្យមានគ្រោះថ្នាក់ខាងលើ ត្រូវបានគេស្គាល់ ឈ្មោះ ប៊ុនធឿន បើករថយន្តម៉ាក CAMRY ឆ្លាម ភ្នំពេញ 2H 4107 និងមន្រ្តីយោធាស្រុក ឈ្មោះ កា ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្ត ពីរ បីគ្រឿងនេះ បើកបរប្រដេញ កៀរ និងខោកគ្នាដូចព្យុះ មិនចាញ់រឿងកុនហុងកុងនោះទេ ហើយក៏មិនខ្លាចនាំឲ្យប៉ះពាល់ ឬបង្កគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកធ្វើដទៃដែរ លុះមកដល់កន្លែងកើតហេតុ គេឃើញរថយន្តនគរបាលសេដ្ឋកិច្ចក្រសួងជែង និងកៀររថយន្តដឹកឈើហើយក៏បណ្តាលឲ្យបុកគ្នា និងមានអ្នករងរបួសធ្ងន់តែម្តង ។
ជាមួយគ្នានេះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើតាមដងផ្លូវខាងលើ ក៏សូមសំណូមពរដល់អាជ្ញាធរពាក់ពន្ធ័ជួយពិនិត្យមើលករណីនេះផង៕ វណ្ណះ