ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់វ័យចំណាស់ម្នាក់ដេកស្លាប់ដោយខ្យល់គររហូតរឹងខ្លួនទើបដឹង

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីគេបានប្រទះឃើញ បុរសម្នាក់ ដេកស្លាប់នៅក្នុងដីឡូត៍ មួយកន្លែងដែកគេសង្ស័យខ្យល់គរ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ហេតការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងែទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហាវ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកម្មករសំណង់ចល័ត មានស្រុកកំណើត នៅភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ មកធ្វើការសំណង់មួយកន្លែង នៅក្នុងភូមិកើតហេតុខាងលើ លុះព្រឹកឡើងស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់រឹងខ្លួនទៅហើយទើបប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចឲ្យដឹង ។

ក្រោយមកទើបនគរបាលផ្នែកជំនាញ ធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ប្រាថ្នា

 

se


ចែករំលែក៖