ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័នឹងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់សារធាតុញៀន។

ការបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះទី១ ឈ្មោះ ប៊ុន សុខលាង ហៅឡាំង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិម៉ាស៊ីនទឹក ឃុំមេមតមត់ ស្រុកមេមត់ ទី២ ឈ្មោះ ស៊ឹម ស៊ី្រន ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិដារលិច ឃុំដារ ស្រុកមេមត់ ទី៣ ឈ្មោះ គិត ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ ជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ទី៤ឈ្មោះ ពិន តុលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ បុរីតេជោសែន ឃុំដារ ស្រុកមេមត់ ។ ក្នុងនោះសមត្ថកិច្ចជំនាញដកហូតបានម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបាននាំមកកន្លែងអធិការស្រុកដើម្បីបន្តនីតិវិធី ៕ វណ្ណះ

 

img_2475 img_2478


ចែករំលែក៖