ព័ត៌មានទាន់ហេតុការណ៍៖

ការផ្តេភារកិច្ចតែងតៃងមុខតំណែងមេប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ថ្មីនៅព្រំដែនអន្តរជាតិអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ នៅប៉ុស្ថិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរៀបចំកម្មវិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍ច្រកទ្វារអន្តជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កង សារឿនប្រធានស្នាក់ការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងលោកលោកសេនីយ៍ត្រី ងួន គឿនស្នងការនគបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ការផ្លាស់ប្តូមុខតំណែងនេះ លោកវរសេនីយ៍ឯក ឡុង រក្ខា អត្តលេខ០៧១៣៧ ពីនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ទៅជានាយការិយាល័យនីតិកម្ម នៃនាយកដ្ឋានរដ្ឋបាល តំឡើងតួនាទីលោកវរសេនីយ៍ទោអត្តលេខ ៥៨៥៩១ ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២វិញ។

លោក កង សារឿន ប្រធានស្នាក់ការច្រកអន្តជាតិព្រំដែនអូរយ៉ាដាវ បានអានរបាយការណ៍ទាក់ទិននឹងប្រកាសមុខតំណែងនេះចប់ លោកឧត្តមសេនីយ៍ទោរ សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក អ៊ី ចំរើន ដែលបានតែងតាំងមុខតំណែងថ្មី ត្រូវចេះគោរពតួនាទីរបស់ខ្លួន ហើយស្រឡាញ់កូនចៅ ដែលនៅក្រោមឱវាទ ផ្តល់នូវមតិមួយចំនួន ពាក់ព័ន្ធនៃដំណើរការការងារជាប្រចាំថ្ងៃ នៅក្នុងរង្វង់វិសាលភាពច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដើម្បីធានាឲ្យបានប្រសិទ្ធភាព និសកម្មភាពការងារទាក់ទងទៅនឹងតួនាទីភារកិច្ចរបស់អង្គភាពជំនាញនិមួយៗ ដែលបានចែងក្នុងអនុក្រិត្យ៦៤អ ន ក្រ ប ក របស់រាជរដ្ឋាភិបាលកម្ពុជា និងខិតខំរឹតចំណងសាមគ្គីភាពឯាភាពឲ្យបានល្អ ព្រមទាំងការទំនាក់ទំនង និងកិច្ចប្រតិបត្តិការល្អជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសមភាគីវៀតណាម និងរាយការណ៍ជាក់លាក់ទៅថ្នាក់ដឹកនាំ (ឧ.កូនចៅ ស្នើសុំសម្រសម្រួលណែនាំកំហុសលើកទី១.២.៣ ឲ្យអស់លទ្ធភាពនូវមិនរាងចាលដាក់ទៅថ្នាក់ដឹកនាំសម្រេច) ។

រក្សាឲ្យបានល្អ នូវក្រមសិលធម៌វិជ្ជាជីវ:ក្នុងនាមថ្នាក់ដឹកនាំ (អត់ច្រងេងច្រងាង ដឹងចាស់ទុំនេះជាអំពើល្អរបស់យើង) យកចិត្តទុកដាក់ខ្ពស់បំផុត ដែលថ្នាក់ដឹកនាំបានប្រគល់នូវតួនាទីភារកិច្ចថ្មីជានាយប៉ុស្តិ៍នគរបាលច្រកទ្វារ នឹងបន្តគោរព និងអនុវត្តន៍ឲ្យបាននូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញក្នុងការធានាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានឆាប់រហ័ស ទាន់ចិត្ត ស្របតាមអភិក្រម៤យ៉ាង (ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល) និងអភិក្រម៣យ៉ាងចុងក្រោយ (ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព)  ៕  វុទ្ធឦសាន

 

4 3 2 1 5

 


ចែករំលែក៖