ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ជិះម៉ូតូដួលបាក់កស្លាប់សង្ស័យស្រវឹងស្រា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម ខណៈគេបញ្ជូនមកជួយសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ដោយសារជិះម៉ូតូដួលម្នាក់ឯងហើយអាចបាក់ក ដែលគេសង្ស័យបណ្ដាលមកពីផឹកស្រាស្រវឹងជោកជាំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ១ខ្សែត្រង់ចំណុចតាអៅ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ យ៉េង រ័ត្ន ភេទស្រី អាយុ ៣៤ឆ្នាំ បច្ចប្បន្ន រស់នៅភូមិ-ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចខាងលើបន្តថា មូលហេតុការដែលស្រ្តីរូបនេះគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលគាត់ត្រឡប់មកពីបេះផ្លែទ្រាលព្រៃ ហើយត្រូវបានគេសង្ស័យបើកបរក្នុងស្ថានភាពស្រវឹងស្រានោះផង ពោះស្រ្តីរងគ្រោះរូបនេះត្រូវបានគេដឹងថាទាំងប្តីទាំងប្រពន្ធពួកគាត់ស្រវឹងគ្មានថ្ងៃលួសនោះទេ ហើយថ្ងៃកើតហេតុគេឃើញគាត់ជិះម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៍ខ្មៅលាយទឹកសមុទ្រ គ្មានស្លាកលេខ មកពីព្រៃភ្នំ(បេះផ្លៃទ្រាល) លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉ិចស្រាប់តែឃើញគាត់ដួលបោកផ្ទប់និងផ្លូវថ្នល់ ហើយត្រូវបានគេជួយបញ្ជូនយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញភ្លាមៗផងដែរ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកកបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ដែលគេសង្ស័យថាការដួលនេះអាចបណ្ដាលឲ្យបាក់ក។

ប្រភពដដែលបន្តទៀតថាក្រោយសមត្តកិច្ចទទួលបានព័ត៌មាននេះភ្លាម បានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវរកប្រភពនានាអំពីមូលហេតុច្បាស់លាស់ ឃើញថាស្រ្តីរងគ្រោះពិតជាគ្រោះថ្នាក់ចរាចរណ៏ ដោយជិះម៉ូតូដួលដោយខ្លួនឯងពិតប្រាកដ ហើយអាចបណ្ដាលឲ្យបាក់កប្រាកដមែនទើបប្រគល់សពឲ្យក្រុមសាច់ញាតិរួមទាំងវត្ថុតាងចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

se se-2

 

 


ចែករំលែក៖