ព័ត៌មានទាន់ហេតុការណ៍៖

ព័ទ្ធចាប់អ្នកប្រើប្រាស់សារធាតុញៀនម្នាក់បញ្ជូនទៅមណ្ឌលបន្សាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញ ស្រុកក្រគរ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ ព័ទ្ធចាប់ជនប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់បញ្ជូនដើម្បីទៅមណ្ឌលបន្សាបគ្រឿងញៀន ។

ប្រតិបត្តិការនេះ អនុវត្តឡើងកាលពីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កម្លាំងសមត្ថកិច្ច ចុះអនុវត្តបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ហេង សិលា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពខាងលើបន្តថា ការឃាត់ចាប់ខ្លួនជនខាងលើនេះ ខណៈអាណាព្យាបាលសហការជាមួយអាជ្ញាធរ និងកម្លាំងមន្រ្តីនគរបាលជំនាញបានល្អ នៅពេលដែលជនសង្ស័យរូបនេះ បានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រហូតឪពុកម្តាយបងប្អូននិយាយលែងស្តាប់គ្នានិងបង្កបញ្ហាឥតឈប់ឈរ។

ប្រភពដដែលបន្តទៀតថា បញ្ហាខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកក្រគរកំពុងបំពេញសំណុំបែបបទ តាមកិច្ចចង្អុលការការិយាល័យនគរបាលជំនាញនៃស្នងការដ្ឋាននគរបាល ដើម្បីបញ្ជូនខ្លួនគេទៅមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ៕ ប៉ឹម ពិន

 

aes-1


ចែករំលែក៖