ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ស្ត្រី​ជនជាតិវេណេហ្ស៊ុយអេឡាម្នាក់នាំ​គ្រឿងញៀន​ជាង​១​គីឡូក្រាម​ចូលមក​កម្ពុជា​ ​

ចែករំលែក៖

ភ្នំពេញៈបន្ទាប់ពីសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់នាំគ្រឿងញៀនទៅក្រៅប្រទេសទម្ងន់ជាង១គីឡូក្រាមតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញបានមួយថ្ងៃ  ក៏ស្រាប់តែមានស្រ្តីជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ទៀតក៏ត្រូវសមត្ថកិច្ចជំនាញនៅព្រលានយន្តហោះឃាត់ខ្លួនជាមួយថ្នាំញៀនជាង១គីឡូក្រាមផងដែរ គ្រាដែលស្រី្តរូបនេះនាំចូលមកកម្ពុជា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ  បានឃាត់ខ្លួនស្ត្រីម្នាក់ ខណៈនាំគ្រឿងញៀនជាង១គីឡូក្រាមចូលមកកម្ពុជា ។
ស្ត្រីសង្ស័យរូបនេះឈ្មោះ LOUPEZ ALVIAREZ ADELYS PAOLA អាយុ២៣ឆ្នាំ ជនជាតិវេណេហ្ស៊ុយអេឡា កាន់លិខិត ឆ្លងដែនលេខ 13842070 ។ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទកូកាអ៊ីនទម្ងន់ ១៤៤៩ក្រាម៤៣ ដែលស្រី្តរូបនេះបង្កប់លាក់ទុកក្នុងកាបូបខោអាវ ដែលថ្នាំញៀននេះនាំមកពីប្រទេសប្រេស៊ីល កាត់តាមប្រទេសអេត្យូពី ថៃ មកកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ប៉ុន្តែដោយ សមត្ថកិច្ចកម្ពុជាមានការសង្ស័យ ឃើញមានភាពមិនប្រក្រតីទើបសុំឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែងក៏ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នស្រី្តជនជាតិវេណេហ្ស៊ុយអេឡារូបនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមច្បាប់ ៕ ប្រាថ្នា

_________ _______


ចែករំលែក៖