ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងរន្ទះបាញ់ធ្វើឲ្យក្មេងប្រុសម្នាក់សន្លប់ពេលកំពុងដេកលក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្មេងប្រុសម្នាក់ ខណៈ កំពុងដេកលក់នៅក្នុងផ្ទះបានរងរបួសធ្ងន់ និងសន្លប់និយាយលែងរួចដោយសារចំហាយនិងកម្លាំងរន្ទះបាញ់ជះទៅត្រូវកាលពីវេលា ម៉ោង៥ភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២១០៦ នៅ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ឈួយ សុខជា អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី២ រស់នៅភូមិ កើតហេតុ។

ប្រភពដដែលបានបន្តថា នៅវេលា ម៉ោងជិត៥ភ្លឺ អាកាសធាតុនៅតំបន់នោះ រកកល់ភ្លៀង ដោយមានសំឡេងផ្គរគ្រហឹម និងមានផ្លេកបន្ទោរព្រាកៗ ហើយរន្ទះក៏ បាញ់ដើមដូង១ដើម ដែលចុះនៅក្បែផ្ទះ របស់ក្មេងរងគ្រោះបណ្តាលឲ្យបែកភ្លើង។

ខណៈនោះកម្លាំងរន្ទះខ្លាំងធ្វើឲ្យចំហាយ រន្ទះទៅប៉ះក្មេងប្រុសរងគ្រោះ ដែលកំពុង ដេកលង់ក្នុងផ្ទះ តែទោះបីយ៉ាងណាក្មេង ប្រុសរងគ្រោះមិនបានបាត់បង់ជីវិតទេ គ្រាន់តែរងរបួសធ្ងន់សន្លប់និយាយមិនរួច ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅ មណ្ឌលសុខភាពភ្លាមៗដែរ ។

សូមបញ្ជាក់ថា ក្មេងប្រុសរងគ្រោះបានដេកជាមួយប្អូនស្រីម្នាក់ទៀត តែប្អូនស្រី នោះមិនបានរងគ្រោះទេ ហើយមកដល់ ពេលនេះអាការៈក្មេងរងគ្រោះមានសភាព និងសុខភាពដូចដើមវិញហើយ។ ទោះជាយ៉ាងនេះក្តីអ្នកស្រុកព្រៃនប់និយាយថា អ្នក ដែលត្រូវរន្ទះបាញ់ហើយមិនប៉ះពាល់ជីវិតតែថ្ងៃអនាគតជនរងគ្រោះអាចត្រចៀកស្តាប់ មិនសូវឮក៏ថាបាន៕ សហការី

dd 32 fd


ចែករំលែក៖