ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកាណាដាម្នាក់ដួលស្លាប់ក្នុងបន្ទប់ជួលរហូតធុំក្លិនស្អុយទើបមានអ្នកដឹង

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិកាណាម្នាក់ត្រូវតាមការអះអាងពីម្ចាស់ផ្ទះជួលបន្ទប់ប្រចាំខែប្រទះឃើញស្លាប់រហូតហើមស្អុយដោយសង្ស័យដួលស្លាប់បង្កឲ្យភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះជួលភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ វ៉ាន រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍បានប្រាប់ ឲ្យដឹងថា បើតាមការពិនិត្យលើរូបរាងកាយសាកសពពុំឃើញមានស្លាកស្នាមអ្វី ដែល គួរឲ្យកត់សម្គាល់ថា ជាករណីឃាតកម្ម នោះទេ។ ដោយឡែក លោកវេជ្ជបណ្ឌិត និងកម្លាំងនគរបាលជំនាញបានសន្និដ្ឋានថា ជនរងគ្រោះប្រហែលជាដើរចេញពីបន្ទប់ទឹក ហើយងងឹតមុខដួល ដោយពុំមានអ្នកណាឃើញទើបបណ្ដាលឲ្យស្លាប់(ខ្យល់គរ)។ ជនរងគ្រោះអាចស្លាប់ប្រហែល៣ទៅ៤ថ្ងៃហើយ ពីព្រោះសពមានសភាពហ៊ើមធុំក្លិនស្អុយ។

លោកបានបន្ដថា ជនរងគ្រោះមាន ឈ្មោះ HUXLEY KENNETH ROBERT ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខHG098750 ផុត កំណត់ថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២០ គ្មាន មុខរបរពិតប្រាកដ។

បច្ចប្បន្នសពជនជាតិកាណាដានេះត្រូវ បានកម្លាំងជំនាញនិងលោកវេជ្ជបណ្ឌិត សម្រេចដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំការសម្រេច ពីស្ថានទូត។

គួររំលឹកថា នៅចុងឆ្នាំ២០១៦នេះ មាន ករណីជនបរទេសស្លាប់ជាបន្តបន្ទាប់ប្រមាណជា១០នាក់មកហើយ ដោយអ្នកខ្លះខ្យល់គ, គាំងបេះដូង, សេពគ្រឿងញៀនជ្រុលធ្វើឲ្យ ដាច់សរសៃឈាម, និងរអិលជើងដួលបោកក្បាលស្លាប់ជាដើម៕ ប៊ុនរិទ្ធី

ok


ចែករំលែក៖