ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកលក់សត្វកណ្តូបបំពង​នៅក្នុងផ្សាររ៉ុងក្លឿនាំគ្នាតវ៉ាដោយសារសមត្ថកិច្ចចាប់ពួកគាត់

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្មែរ ដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដើរលក់សត្វកណ្តូបបំពង ឬម្ជូរ ទូលតាមថាស ក្នុងម្នាក់មួយថាស់ៗ នៅក្នុងផ្សាររ៉ុងក្លឿ ទឹកដីថៃនោះ ត្រូវគេរាយការណ៍ថា រងការចាប់ខ្លួន ទាមទារឲ្យបង់លុយពីសំណាក់សមត្ថកិច្ចថៃ ។ ពួកគាត់មានគ្នាពី២០ទៅ៣០នាក់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ បាននាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរកម្ពុជាជួយរកដំណោះស្រាយ ពីព្រោះថា ពួកគាត់លក់ក្នុងទឹកដីកម្ពុជា ពុំដាច់នោះទេ ទើបចូលទៅដល់ក្នុងទឹកដីថៃ ហើយការដែលពួកគាត់ចូលទៅនោះ គឺស្របលក្ខណៈច្បាប់ ។

អ្នកតវ៉ាម្នាក់បានប្រាប់ប្រភពព័ត៌មាននគរវត្តថា ក្រុមអាជ្ញាធរថៃបានចាប់ពួកគាត់ទាមទារប្រាក់៤ពានបាទ ។ កាលពីថ្ងៃទី១២ ខែកញ្ញា អាជ្ញាធរបានចាប់ពួកគាត់ចំនួន៦នាក់ ហើយនៅថ្ងៃទី១៣ ខែកញ្ញា ក្រុមអាជ្ញាធរបានចាប់ពួកគាត់បន្ថែម១២នាក់ទៀត ។

ប្រភពបានបញ្ជាក់ថា ការដែលទៅលក់ក្នុងផ្សាររ៉ុងក្លឿនោះ ពុំបានចំណេញច្រើននោះឡើយ គឺក្នុងមួយថ្ងៃចំណេញបានតែ២០០ទៅ៣០០បាតប៉ុណ្ណោះ ៕ វណ្ណា

 

 

4 3 2 1 5


ចែករំលែក៖