ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងលេងទ្វារដែករបងផ្ទះ ធ្វើឲ្យរបងដួលសង្កត់ស្លាប់ និងរងរបួស២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានស្លាប់ រីឯក្មេងស្រីម្នាក់ទៀតបានរងរបួស បន្ទាប់ពីទ្វារដែកបានរលំសង្កត់លើ ខណៈដែលពួកគេនាំគ្នាទៅអង្រួនលេងទ្វារដែកតាមនិស្ស័យរបស់ក្មេងរពិសនោះ ។ ទ្វារដែកនេះ ខាងជាងគេនៅមិនទាន់ធ្វើរួចរាល់នៅឡើយទេ ហើយក្មេងនាំគ្នាទៅលេង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិឈូក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

 

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ក្មេងប្រុស ស្រីបានទៅលេងទ្វារដែករបងផ្ទះ ធ្វើឱយរបងទ្វារដែកនោះដួលសង្កត់ពីលើ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មាន គើ ភេទប្រុស អាយុ 7ឆ្នាំ ស្លាប់ និងឈ្មោះ ធឿន ម៉ារ៉ា ភេទស្រី អាយុ ៤ឆ្នាំ រងរបួសបញ្ជូនទៅមន្ទីរពេទ្យត្រពាំងស្វាយ ។ ជនរងគ្រោះទាំងពីរនាក់នេះរស់នៅភូមិឈូក ឃុំទ្រៀល ស្រុកបារាយណ៍ ៕ ប៊ុន រិទ្ធី

 

ew dw ewr4

 


ចែករំលែក៖