ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងៈ មួយគ្រឿងធ្លាក់ហាវថ្នល់ មួយគ្រឿងទៀតធ្លាក់ទន្លេទឹកវៃកូ

ចែករំលែក៖

ខេតស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យរថយន្តពីរគ្រឿងបើករអិលលធ្លាក់ហាវថ្នល់ និងធ្លាក់ទឹកទន្លេវៃកូ តែសំណាងល្អ មិនមានមនុស្សរងរបួសធ្ងន់នោះទេ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀប ភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា មានរថយន្ដពីរគ្រឿងបានបើករអិលធ្លាក់ផ្លូវ (ដែលទើបនឹងចាក់គ្រោះថ្មីៗ) មួយខាងកេីតពោងទឹកចាស់ធ្លាក់ទឹកទន្លេវ៉ៃកូ មួយទៀតខាងលិចពោងទឹកចាស់ធ្លាក់ ហាវថ្នល់ជាប់ល្បងវិទ្យាល័យស្វាយរៀង ដោយរថយន្តទី១គ្រឿង ម៉ាកឆ្លាម ពណ៌ស ពាក់ស្លាកលេខ ២R ៤១៧៣ ភ្នំពេញ បើកបរពីកើតទៅទិសខាងលិច មានម្ចាស់ឈ្មោះ ផន ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅផ្សារជីភូ ក្រុងបាវិត ពុំបណ្តាលឲ្យមានមនុស្សដែលជិះក្នុងរថយន្តរងរបួសនោះទេ ។

រថយន្តទី២ ម៉ាកនីសាន់ ណាវរ៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២X ៤៧៩៨ បើកបរពីលិចមកកើត ដែលមានម្ចាស់ឈ្មោះ ឡាយ សុផល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ក៏ពុំបណ្តាលអោយអ្នកបើកបររងរបួសនោះដែរ ។

ប្រភពខាងលើបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរអិលគ្រួស ដែលមន្ទីរសាធារណការខេត្តជុសជុលផ្លូវជាតិលេខ១ ។

ពាក់ពន្ធ័នឹងករណីខាងលើនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខមួយ សំណូមពរទៅមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ត ខណៈដែលមានការជួសជុលផ្លូវម្តងៗ ត្រូវដាក់ចំណាំងផ្លាតឲ្យបានត្រឹមត្រូវផងដែរ ៕ យឹម សុថាន

afe-1 afe afe-4 afe-2


ចែករំលែក៖