ខេត្តព្រះសីហនុ ៖ ជនបរទេសម្នាក់រង របួសធ្ងន់ ដោយសារជិះម៉ូតូដួលដោយខ្លូន ឯង ខណៈស្រវឹងស្រាកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅ ក្រុង- ខេត្តព្រះសីហនុ។ ករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ។
មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យ ដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់ដល់កន្លែងកើតហេតុដើម្បីបញ្ជូន ជនរងគ្រោះទៅកាន់មនី្ទរពេទ្យបង្អែកខេត្ត ព្រះសីហនុ ដើម្បីជួយសង្គ្រោះ ។
មន្រ្តីដដែលបានបញ្ជាក់ថា តាមការ សន្និដ្ឋានជាបឋម ជនរងគ្រោះថ្នាក់ ដោយ សារស្រវឹងស្រា ព្រោះនៅពេលដែលសមត្ថ កិច្ចបញ្ជូនជនរងគ្រោះចូលក្នុងរថយន្ត សង្គ្រោះបន្ទាន់បានធុំក្លិនស្រា។ ទើបបណ្តាលឲ្យជនរងគ្រោះជិះម៉ូតូដួលដោយខ្លួនបែបនេះ។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិនិងមិត្តភក្តិ៕ ឆ្លាមសមុទ្រ