ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគោយន្តពីក្រោយរបួសធ្ងន់ម្នាក់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ៖ កាលពីវេលាម៉ោង១៨និង ៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ត្រង់ចន្លោះគីឡូមែត្រលេខ៩៥-៩៦ ស្ថិតនៅត្រង់ ចំណុចភូមិថ្កូវ ឃំុជីខ្មា ស្រុកទ្រាំង ខេត្តតាកែវមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ បើកបរដោយនារី២នាក់ បានបុកគោយន្ត កន្ត្រៃពីក្រោយ ហើយបណ្តាលឲ្យនារីនាក់បើកបរម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមមួយរំពេច។ ចំណែកនាក់ ជិះពី ក្រោយបានរងរបួស់ធ្ងន់ ។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកគោយន្ត កន្ត្រៃតាមបណ្តោយផ្លូវជាតិលេខ២ក្នុង ទិសដៅពីជើងទៅត្បូង។ ស្រាប់តែមកដល់កន្លែងកើតហេតុគេបានឃើញនារី២នាក់ បានជិះម៉ូតូមកពីក្រោយក្នុងទិសដៅស្របគ្នាហើយបានបុកពីក្រោយបណ្តាលឲ្យអ្នកបើកម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួម ដំណើរពីក្រោយបានរងរបួសធ្ងន់។

យោងតាមសមត្ថកិច្ចដែលបានចុះទៅ ដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរង គ្រោះដែលស្លាប់មានឈ្មោះម៉ាត ខេ ភេទ ស្រី អាយុ២៥ឆ្នាំ រស់នៅភូមិតាម៉ុក ឃំុអង្គ ប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១០ ពាក់ស្លាកលេខ តាកែវ1C-6502 រីឯនារីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពុំបានស្គាល់អត្តសញ្ញាណទេ។

ចំណែកអ្នកបើកបរគោយន្តត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនៅកន្លែង កើតហេតុ។ សមត្ថកិច្ចបានឲ្យដឹង ថាបុរស បើកគោយន្តនោះមានឈ្មោះសន សាវន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកំពែង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះវាស់វែងរួចក៏ បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម្ចាស់គោយន្ត និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ថាននរគបាលស្រុកទ្រាំងដើម្បីដោះ ស្រាយនៅពេលក្រោយ៕ ជីសូរកា

2 1 3


ចែករំលែក៖