ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡើងយកឃ្មុំធ្លាក់ពីលើដើមស្តៅបាក់ដៃសន្លប់ធំ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បាន ឡើងយកឃ្មុំលើដើមស្តៅហើយក៏បាក់មែកធ្លាក់មកដីកម្ពស់៦ម៉ែត្របាក់ដៃនិងសន្លប់ កាលពីវេលាម៉ោង៩និង៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមាន ជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កេន កី អាយុ៥១ឆ្នាំ រស់នៅភូមិ បុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរ ពេទ្យខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើត ឡើង ដោយសារជនរងគ្រោះ ឡើងយកឃ្មុំ ហើយមានការធ្វេសប្រហែសបណ្តាលឲ្យ បាក់មែកស្តៅធ្លាក់មកដីមិនទាន់យកឃ្មុំបានផង៕ សហការី

vanna_3-copy


ចែករំលែក៖