ខេត្តក្រចេះ៖ ស្របពេលដែលស្ថានភាពទឹកជំនន់កំពុងបន្តជន់ឡើង និងកំពុងយាយីដោយការជនលិចភូមិមួយចំនួននៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានធ្វើឱ្យពលរដ្ឋទាំងនោះមានការព្រួយបារម្មលើការជម្លៀសសត្វពាហនៈនិងមនុស្ស ពីការជន់លិចទៅរកទីទួលសុវត្ថភាព ខណៈដែល ដីទីទួលសុវត្ថិភាពរបស់អ្នកភូមិ មានទំហំជិត២០ហិកតា ត្រូវបានមនុស្សមានអំណាច និងមានឥទ្ឋិពលមួយចំនួនឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ឋបុគ្គល ។
អ្នកភូមិព្រែកប្រលូងនិងភូមិព្រែករកា ក្នុងឃុំសោប ស្រុកព្រែកប្រសព្វ បានឱ្យដឹងថា មានសត្វគោ,ក្របី របស់អ្នកភូមិ ប្រមាណជិត២រយក្បាល កំពុងត្រូវការជម្លៀសទៅរកទីទួលសុវត្ថិភាព ក្រោយពីស្ថានភាពទឹកទន្លេមេគង្គកំពុងជន់លិចនៅក្នុងភូមិរបស់ពួកគាត់ ។ ចំណែកដីទីទួលសុវត្ថភាពនៅខាងក្រោយភូមិ សម្រាប់ជម្លៀសសត្វពាហនៈនឹងមនុស្សនារដូវទឹកជំនន់ម្តងៗ ត្រូវបានគេរំលោភយក មិនតែប៉ុណ្ណោះ ម្ចាស់ដីនេះបានហាមឃាត់អ្នកភូមិ មិនឱ្យសត្វគោ,ក្របី ចូលទៅដីនោះទៀតផង ។
អនុប្រធានភូមិព្រែកប្រលូង លោក វ៉ា ទូច បានឱ្យដឹងតាមទួរស័ព្ទថា ក្រោយពីស្ថានភាពទឹកទន្លេមេគង្គកំពុងយាយីជន់លិចតំបន់មួយចំនួននៅក្នុងភូមិលោកបានឱ្យប្រជាពលរដ្ឋ ដែលមានសត្វគោ,ក្របី ជម្លៀសទៅរកទីទួលសុវត្ថិភាពនៅខាងក្រោយភូមិ ។
លោកបន្តថា ពេលពលរដ្ឋជម្លៀសសត្វពាហនៈទៅដល់តំបន់នោះ ស្រាប់តែលិចមុខម្ចាស់ដី ឈ្មោះ ប៊ួយ យ៉ា រស់នៅភូមិព្រែកប្រលូង បានចេញមកហាមឃាត់អ្នកភូមិ មិនឱ្យដឹកគោ,ក្របីចូលដីទីទួលនោះទេ ដោយអះអាងថា ដីនេះជាដីរបស់គាត់ មិនតែប៉ុណ្ណោះ ម្ចាស់ដីឈ្មោះ ប៊ួយ យ៉ា នេះបានប្រាប់អ្នកភូមិថា រូបគេនឹងទិញថ្នាំបាញ់ស្មៅឱ្យងាប់ដើម្បីកុំឱ្យគោក្របីចូលទៅទីនោះ ។
យ៉ាងណាក៏ដោយ ក្រោយពីមានការហាមឃាត់ពីសំណាក់ម្ចាស់ដី ឈ្មោះ ប៊ួយ យ៉ា ដែលអ្នកភូមិបានអះអាងថា ជាអ្នករំលោភយកដីទីទួលសុវត្ថិភាពរបស់អ្នកភូមិ ចំនួន២ភូមិ គឺភូមិព្រែកប្រលូង នឹងភូមិព្រែករកា សម្រាប់ជម្លៀសសត្វពាហនៈនឹងមនុស្ស បានធ្វើឱ្យអ្នកភូមិទាំងនោះ ត្រូវបង្ខំចិត្តយកសត្វគោ,ក្របី ប្រមាណជិត២រយក្បាលដាក់នៅលើដងផ្លូវបណ្តោះអាសន្ន នឹងបានអំពាវនាវឱ្យអាជ្ញាធរខេត្ត ចុះអន្តរាកមន៍ជាបន្ទាន់។
អនុប្រធានភូមិព្រែកប្រលូងលោក វ៉ា ទូច បានបញ្ជាក់ថា ដីទីទួលសុវត្ថិភាពនៅខាងក្រោយភូមិ ដែលមានទំហំជិត២ហិកតានេះ គឺជាដីរួមរបស់អ្នកភូមិសម្រាប់ជម្លៀសសត្វពាហនៈនឹងមនុស្សក្នុងរដូវទឹកជំនន់ មិនតែប៉ុណ្ណោះដីនេះក៏សម្រាប់ទុកកប់ខ្មោចដូនតាអ្នកភូមិទៀតផង មិនគួរណាមានមនុស្សមួយក្រុមមកឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ឋបុគ្គលនោះទេ ហើយលោកសង្ស័យថា រឿងដែលរំលោភយកដីរាប់សឹបហិកតានេះ អាចមានមនុស្សមានអំណាចនិងមានឥទ្ឋិពល ជាអ្នកនៅពីក្រោយរឿងនេះ ។
លោកបានរំលឹកថា ការកាប់ទន្រ្ទានឈូសឆាយដីទីទួលសុវត្ថភាព នៅខាងក្រោយភូមិពីសំណាក់ជនមួយចំនួននេះ គឺបានធ្វើឡើងយ៉ាងគំហុកក្នុងអំឡុងខែមករា ដើមឆ្នាំ២១០១៦ ហើយបើទោះបីជាអាជ្ញាធរ ភូមិ-ឃុំ បានចុះទៅហាមឃាត់បែបណាក៏ជនទាំងនោះនៅតែមិនព្រមបញ្ឈប់សកម្មភាពឈូសឆាយនោះដែរ ហើយនៅពេលថ្មីៗនេះ ក្នុងវេទិកាសាធារណៈថ្នាក់ជាតិដែលបានធ្វើឡើងក្នុងក្នុងឃុំរបស់លោក គឺមានអ្នកភូមិជាច្រើននាក់បានលើកឡើង ពាក់ពន្ឋនឹងទុកកង្វល់របស់អ្នកភូមិ ដោយខ្លាចបាត់បង់ដីទីទួលសុវត្ថិភាព នឹងដីកប់ខ្មោចអ្នកភូមិដែលមានទំហំជិត២០ហិកតា ក្រោយពីមានពីមានមនុស្សមានអំណាចកំពុងតែធ្វើសកម្មភាពរំលោភយកធ្វើជាកម្មសិទ្ឋបុគ្គល តែអាជ្ញាធរនៅតែមិនអើពើររកដំណោះស្រាយជូនអ្នកភូមិនៅឡើយទេ ។
ពាក់ពន្ឋនឹងករណីខាងលើនេះ អភិបាលស្រុកព្រែកប្រសព្វ លោក បានឱ្យដឹងថា រឿងនេះលោកបានចុះទៅប្រាប់ខាងភាគគីម្ចាស់ដីហើយ បើសិនជាមានទឹកជំនន់ ពេលពលរដ្ឋយកសត្វកោ,ក្របី ទៅតាំងនៅទីនោះ បើខូចខាតដំណាំ គឺខាងអាជ្ញាធរមិនទទួលខុសត្រូវទេ ព្រោះដីនេះជាដិទីទួលសុវត្ថិភាព ។
លោកថា ដីនោះមានចំនួនជាង៣០ហិកតា នឹងនៅសល់ ស្មៅនឹងព្រៃល្បោះ មាប្រហែល៣ទៅ៤ហិកតា ហើយរឿងនេះលោកបានចុះទៅដោះស្រាយចំនួន២លើករួចមកហើយ ដែររឿងកាប់ទន្រានដីនេះ លោកបានឱ្យខាងភូមិបាលចុះវាស់វែងធ្វើប្លង់ នឹងស្រាវជ្រាវ ចំណែកការកាប់ទន្ទ្រានវិញ គឺមានដីខ្លះជាដីកេរ៍របស់គាត់នឹងដីមួយចំនួនទៀតគឺគាត់បានទិញបន្ត ហើយអ្នកដែលកាន់ឯកសារលិខិតលក់ទិញដីនេះ គឺមានតែម្នាក់ប៉ុណ្ណោះចំណែកខាងអាជ្ញាធរនឹងស្រាវជ្រាវរឿងនេះបន្ថែមទៀត ៕ កោះទ្រុង