ខេត្តកណ្តាលៈ បុរសម្នាក់ពុំដឹងជាមានវិបត្តិអ្វីនៅក្នុងចិត្តដោះស្រាយមិនចេញ ក៏សម្រេចិត្តចង.កធ្វើអត្តឃាតបញ្ចប់ជីវិតនៅក្នុងរោងដាក់ចំបើង ។ សាកសពបុរសរងគ្រោះត្រូវបានកូនប្រសារស្រីប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចរោងដាក់ចំបើងខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនងគ្រោះឈ្មោះ កង លន់ ភេទប្រុសអាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅក្នុងភូមិកើត/ឃុំកើតហេតុ ។ ពាក់ព័ន្ធទៅនឹងជនរងគ្រោះចង.កធ្វើអត្តឃាតនេះគេពុំដឹងពីមូលហេតុនោះទេ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុឈ្មោះ រី សំបូរ ភេទស្រី អាយុ៤០ឆ្នាំ ដែលត្រូវជាកូនប្រសារជនរងគ្រោះបបានដើរទៅខាងក្រោយផ្ទះ ដើម្បីយកចំបើងឲ្យគោស៊ី ខណៈដើរទៅដល់ក៏បានប្រទះឃើញលោកឪពុកក្មេកចង.កស្លាប់នៅក្នុងរោងដាក់ចំបើង ទើបរូបគាត់ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូននាំគ្នាជួយកាត់ទម្លាក់សាកសពលោកឪពុក ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ