ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធ ករណីទទួលផលចោរកម្មបន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនៅ ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុក សង្កែ ខេត្តបាត់ដំបង។

លោក ឈឿង គឹមសុង មេក្រុមបង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាក្រោយពីទទួលបានសេចក្តីរាយការណ៍ថា ទីតាំងខាងលើមានការនាំយកម៉ូតូចូលជាបន្តបន្ទាប់និងបានដោះបំបែកច្រកក្នុងកេសរួចដឹកចេញតាមរថយន្តទៅកាន់ខេត្តផ្សេងៗដើម្បីលក់នោះលោកក៏បានសុំការអនុញ្ញាតពីលោកស្នងការរង ជេត វណ្ណ នី និងសហការជាមួយកម្លាំងអធិការដ្ឋានស្រុកសង្កែចុះប្រតិបត្តិការបង្ក្រាបទីតាំង ខាងលើនេះដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហឿង រ័ត្នមុន្នី ហៅតឿ អាយុ២៨ឆ្នាំ រស់នៅភូមិ អូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្ត បាត់ដំបង ព្រមទាំងដកហូតវត្ថុតាងបាន ម៉ូតូ២គ្រឿង ស្លាកលេខ២ កាតគ្រី១រួម នឹងគ្រឿងម៉ូតូមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធនឹងករណីខាងលើរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ច ជំនាញសាកសួររួចកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់៕ ហេង នរិន្ទ្រ

bes-2


ចែករំលែក៖