ភ្នំពេញ ៖ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងមមាញឹកក្នុងការដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព៦០០គ្រឿងក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យរួចរាល់មុនថ្ងៃព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ ព្រះខែ អកអំបុក ដែលនឹងប្រព្រឹតទៅក្នុងពេលឆាប់ខាងមុខនេះ ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណ ការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យ ដឹងថា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញបានដឹកនាំប្រជុំ សម្របសម្រួលជាមួយក្រុមការងាររៀបចំដំឡើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿងគ្របដណ្ដប់ទូទាំង ១២ខណ្ឌ ដើម្បីពន្លឿនឱ្យបានរួចរាល់មុនពិធីបុណ្យអុំទូក ។
លោកបន្តថា ពេលនេះសម្ភារភាគច្រើនត្រូវបានបញ្ជូនមកដល់ និងប្លង់ដែលត្រូវ បំពាក់ក៏រៀបចំរួចរាល់ហើយដែរ ចំណែក ក្រុមការងារកំពុងមមាញឹកជំរុញឲ្យបាន ឆាប់រួចរាល់តាមផែនការ ដើម្បីការពារសន្តិ សុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជា ពលរដ្ឋ ។
ការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ សំខាន់ៗមួយចំនួនកន្លងមកបានធ្វើឲ្យ សមត្ថកិច្ចងាយស្រួយក្នុងការកំណត់រក មុខសញ្ញានិងទប់ស្កាត់បានទាន់ពេលវេលា ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យ ដែលបង្កបទល្មើសផ្សេងៗ ។
សូមបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៦០០គ្រឿងនេះត្រៀមបំពាក់នៅតាមច្រក សំខាន់ៗមួយចំនួននៅក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញមាន ខណ្ឌចំការមន ចំនួន១៤៧គ្រឿង ដូនពេញ១១៦គ្រឿង មករា ៧៥គ្រឿង ទួលគោក៥៤គ្រឿង ដង្កោ៨គ្រឿង មានជ័យ៥១គ្រឿង ប្ញស្សី កែវ៥៣គ្រឿង សែនសុខ២១គ្រឿង ពោធិ៍សែនជ័យ២២គ្រឿង ជ្រោយចង្វា ១៩គ្រឿង ព្រែកព្នៅ៨គ្រឿង និងខណ្ឌច្បារអំពៅចំនួន២៦គ្រឿងផងដែរ ៕ ហេង សូរិយា