ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តទំនើបស៊េរីឆ្នាំ២០១៦បុកអ្នកជិះ កង់ស្លាប់ម្នាក់នៅស្រុកលើកដែក ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦កន្លងទៅដែលធ្វើឲ្យអតីតអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត កណ្ដាលលោក ឯក ស៊ុនរស្មី ត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញា ផ្លាស់ប្ដូរចេញ នោះ ពេលនេះកំពុងលេចចេញព័ត៌មាន មិនប្រក្រតីមួយចំនួន ។
ប្រភពព័ត៌មានច្បាស់ការណ៍សុំមិន បញ្ចេញឈ្មោះបញ្ជាក់ថា ពិតជាមានការ បញ្ជាឲ្យដោះលែងជនបង្កហេតុប្រាកដមែន។ ប៉ុន្ដែក្រោយការផ្សព្វផ្សាយរបស់ បណ្ដាញសារព័ត៌មានថា មានការដោះលែងមិនបញ្ជូនមកតុលាការនោះក៏មានការកោះហៅឃាត់ខ្លួនបញ្ជូនមកតុលាការវិញ។ ចំណុចសំខាន់មួយទៀតគឺការបញ្ជូនជន បង្កហេតុមកតុលាការគឺខុសនីតិវិធីទាំងស្រុង។ ជនបង្កត្រូវបានឃាត់ខ្លួនតាំងពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ តែដល់ វេលាម៉ោង១១និង៣០នាទីថ្ងៃទី៩ ខែកញ្ញា ទើបសំណុំរឿងនិងជនបង្កត្រូវបានចុះលេខសំណុំរឿងនៅអយ្យការអមសាលាដំបូង ខេត្តកណ្ដាល ហើយបច្ចុប្បន្នជនបង្កត្រូវ បានឃុំខ្លួនហើយ ។
មន្ត្រីជាន់ខ្ពស់ស្ថាប័នអយ្យការខេត្ត កណ្ដាលមួយរូបនិយាយថា អ្នកសារព័ត៌ មានមើលឃើញតែភាពខ្មៅកខ្វក់ក្នុងស្ថាប័ន អយ្យការខេត្តកណ្ដាល ហើយបានផ្សព្វផ្សាយ ព័ត៌មានដែលជាការដាក់សម្ពាធលើស្ថាប័ន តុលាការ ។
ចំណុចនេះអ្នកសារព័ត៌មានសូមឆ្លើយតបវិញថា សារព័ត៌មានត្រូវបានចាត់ទុកថាជាអំណាចទី៤ ដែលគ្មានចែងក្នុងរដ្ឋធម្មនុញ្ញឡើយលើកលែងតែអំណាចនីតិប្បញ្ញត្តិនីតិប្រតិបត្តិ និងអំណាចយុត្តាធិការ (អំណាចតុលាការ) ។
អ្នកសារព័ត៌មានមានវិជ្ជាជីវៈបានចូល រួមចំណែកយ៉ាងច្រើនក្នុងការជួយសង្គម ពិសេសការរិះគន់ក្នុងន័យស្ថាបនា ហើយក៏អាចបង្អាក់ការប៉ុនប៉ងប្រព្រឹត្តអំពើពុក រលួយផងដែរ ៕ ចេស្តា