ព័ត៌មានទាន់ហេតុការណ៍៖

សូមមន្រ្តីពាក់ព័ន្ធ ក្នុងសង្កាត់បឹងកេងកង១ និងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ជួយមើលផ្លូវកៅស៊ូ ពីរខ្សែនៅខាងលើនេះផង ខូចក្រហេងក្រហូង ដូចថ្លុកក្របីហើយ

ចែករំលែក៖

ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវកៅស៊ូ ពីរខ្សែនៅខាងលើនេះផងបាន ខូចក្រហេងក្រហូង ដូចថ្លុកក្របីហើយ សូមអាជ្ញាធរខណ្ឌចំការមន និងមន្ទីរសារធារណការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ទៅជាថ្លុកក្របី ។

ទីតាំងផ្លូវនេះស្ថិតនៅផ្លូវលេខ៣៥២និងផ្លូវលេខ៣៨៨ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវពីរខ្សែនេះចាប់ខូចជាយូរមកហើយ ដោយកាលពីមុនមានក្រឡុកតូចទេ ឥឡូវនេះក្រឡុកចាប់រីកធំទៅៗ ហើយក៏មិនដែលឃើញមានមន្រ្តីជំនាញខណ្ឌ ឬក៏មន្ទីរសាធារណ:ការចុះមក ត្រួតពិនិត្យ ទេ គឺទុកឲ្យផ្លូវនេះខូចកាន់តែខ្លាំងទៅៗ ដូចថ្លុកក្របីហើយ ។

លើសពីនេះទៀត អាជ្ញាធរដែនដីចុះ មិនធ្លាប់យកចិត្តដាក់រឿងនេះឡើយ គឺទុកឲ្យផ្លូវខូចក្លាយជាជង្ហុក ក្រហេង ក្រហូង ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពិបាកខ្លាំងណាស់ ។ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលារាជធានីភ្នំពេញ
ជាពិសេសសាលាខណ្ឌចំការមន និងមន្ទីរសាធារណការមេត្តាចុះទៅ ពិនិត្យមើល និងជួសជុលផ្លូវនេះឡើងវិញផង កុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ទៅជាថ្លុកក្របី ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានព្រមានត្រង់ៗទៅអភិបាលគ្រប់
ខណ្ឌក្រោមឱវាទ គឺតម្រូវឲ្យមានការទទួលខុសត្រូវ ជាពិសេសលើការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិ
សាស្ត្ររបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ បើការងារនេះ ធ្វើមិនបានទេ មានន័យថា
អសមត្ថភាព ចឹងគួរដើរចេញតែម្តងទៅ ទុកឲ្យគេមានសមត្ថភាពធ្វើម្តង ៕ ស រស្មី

5 1 2 3 4


ចែករំលែក៖