ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ង់ត៍ SRUN MONG បើកបរបខ្វះការប្រុងប្រយ័ត្នបុករថយន្តកាម៉ារីឆ្លាមពីក្រោយរងការខូតខាត

ចែករំលែក៖

 

ភ្នំពេញ ៖ រថយន្តក្រឡុកសុីម៉ង់ត៍របស់ក្រុមហ៊ុន SRUN MONG ១គ្រឿងបើកបរមិនប្រយ័ត្នជុ្រលទៅបុកនិរថយន្តកាម៉ារីឆ្មាមពីក្រោយរងការខូចខាតតិចទូច ។

គ្រោះថ្នាក់ចរាចរនេអបានកើតឡើតកាលពីវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចមុខការ៉ាស់សាំងលឹមឡុង តាមបណ្តាលផ្លូវភ្នំពេញហាណូយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកកាម៉ារីឆ្លាមពណ៍ស្កពាក់ស្លាកលេខភ្នំពេញ2D.0287 បើក្នុងទិដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុអ្នកបើបរបានបន្ថយល្បឿនដើម្បីអោយរថយន្ត១គ្រឿងទៀតដែលបើកពីមុខបត់ឆ្វេងស្រាប់តែមានរថយន្តក្រឡុកសុីម៉ង់តិ៍របស់ក្រុមហ៊ុន SRUN MONG ១គ្រឿងពណ៍សពាក់ស្លាកលេខ5A.1607 បើកបរដោយយុវជនម្នាក់ក្នុងល្បឿនលឿខ្វះការប្រុប្រយ័ត្នបានជ្រុលទៅបុកនិងរថយន្តឆ្លាមពីក្រោយរងការខូតខាតតែពុំមានអ្នករងរបួសទេ ។

ក្រោយកើតហេតុក៍មាននគរបាលចរាចរខណ្ឌសែនសុខចុះមកដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលទើបភាគីខាងរថយន្តក្រឡុកសុីម៉ង់តិ៍ព្រមចេញថ្លៃជុសជុលអោយទៅខាងរថយន្តកាម៉ារីឆ្លាមដើម្បីបញ្ចប់រឿង ។

ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើបានរិះគន់ដល់ក្រុមហ៊ុនក្រឡុកសុីម៉ងតិ៍មួយនេះថា ខាងក្រុមហ៊ុនច្រើនតែជួលអ្នកបើកបរក្មេងៗនិងមិនមានបណ្ណ័បើកបរត្រឹមត្រូវ ហើយការបើកបររសប់ពួកគេគឺលឿនហួសពីច្បាប់បានកំណត់ថែមទាំងធ្វើអោយខូចផ្លូវមួយចំនួនដែលអាជ្ញាទើតែស្ថាបនារួចទៀតផងហើយពេលខ្លះអាចដល់ថ្នាក់បុកកិនមនុស្សស្លាប់ក៍មាន ។

ប្រជាពលរដ្ឋក៍បានសំណូមពរដល់អាជ្ញាខណ្ឌសែនសុខមេត្តាជួយពិនិត្យមើលនិងមានចំណាត់ការចំពោះក្រុមហ៊ុនក្រឡុកសុីម៉ងត៍មួយនេះផង ៕ តុង សីហា

img-20160924-wa0057 img-20160924-wa0054 img-20160924-wa0055 img-20160924-wa0053 img-20160924-wa0052

 


ចែករំលែក៖