ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួស៤នាក់ដោយសាររថយន្តទីកូបុករថយន្តឡិចស៊ីស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកបើកបររថយន្តទីកូម្នាក់ បានស្លាប់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន ខណៈបើកបររំលោភចូកទៅបុករថយន្តឡិចសុីស ពាក់លេខ ព្រឹទ្ធសភាពេញទំហឹងនៅពេលកំពុងធ្វើដំណើរបញ្ច្រាសគ្ នា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃ២៥  ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡីម៉ែត្រលេខ ១៦៨-១៦៩ ស្ថិតក្នុងភូមិកណ្ដុស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់  ។

សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកទីកូ ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2 C 3974 បើកបរដោយឈ្មោះ ម៉ាត់ តុលលាស់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្នរស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)ធ្វើដំណើរក្នុងទិសដបនៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបើករំលោភចូលទៅបុករថយន្ត១គ្រឿងទៀត ម៉ាកឡិចសុីស ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលឲ្យស្លាប់ និងរបួសតែម្តង  ។

ប្រភពបន្តរថយន្តម៉ាកឡិចសុីស 470 ពណ៏ខ្មៅ ពាក់ស្លាកលេខ ព្រឹទ្ធសភា 3 2 046 បើកបរដោយឈ្មោះ យឹម ឃុនឃឿន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកព្រឹទ្ធសភា (គណៈកម្មការទី៧ព្រឹទ្ធសភា) និងអ្នករួមដំណើរចំនួន០៣នាក់ទៀត ទី១ឈ្មោះ ជា សុីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ទី២ឈ្មោះ ហុង នឿន ភេទប្រុស អាយុ ៣២ឆ្នាំ និងទី៣ឈ្មោះ កែវ ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំង០៤នាក់រស់នៅរាធានីភ្នំពេញ(របួសស្រាលៗ)  ។

ប្រភពដដែលបន្តទៀតថា ចំពោះអ្នកបើកបរមន្រ្តីព្រឹទ្ធសភា សមត្ថកិច្ចឲ្យគាត់សម្រាកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំណែកសាកសពក្រុមគ្រួសារសពមកទទួលយកទៅចាត់ចែងតាមប្រពៃណី ដោយវត្ថុតាងរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលនគរបាលស្រុកក្រគរ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ប៉ឹម ពិន

 

1 2 3 4 5 6

 

 

 


ចែករំលែក៖