ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសាំយ៉ុងបុកបុរសម្នាក់កំពុងជិះម៉ូតូស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់ពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្ដសាំយ៉ុង ពណ៍ស បើកបុកបុរសម្នាក់ពីក្រោយកំពុងជិះម៉ូតូ សង់១២៥ សេរី២០០៩ ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ត្រង់ចំណុចភូមិមឈាយឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តនោះ បើកបរក្នុងល្បឿនលឿនលើកំណាត់ផ្លូវជាតិលេខ ០៦ គ្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង មកដល់ចំណុចកើត ហេតុរថយន្ដសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2D 3125 បានបុកម៉ូតូសងពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AL 6414 ពីក្រោយពេញទំហឹង ធ្វើអោយអ្នកជិះម៉ូតូដួលបោកក្បាល របួសធ្ងន់ ក៏បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកំពង់ធំ តែអកុសលជនរងគ្រោះ បាត់បង់ជីវិតពេលបញ្ជូន ដល់ពេទ្យ។

តាមប្រភពបន្ថែមថា ជនរងគ្រោះ ឈ្មោះគន់ សុតាន់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានបើករថយន្ដគេចខ្លួនបាត់ស្រមោល ឥឡូវសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង និងតាមចាប់ជនបើករថយន្តបង្កមកផ្តន្ទាទោសតាមច្បាប់ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមក វាស់វែងរួចយករថយន្ត និងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំការស្រាវជ្រាវ ចាប់ជនបង្កមកដោះស្រាយទៅតាមច្បាប់ចំណែកសាកសពជនរងគ្រោះប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

 

res-1 res-2 res-3 res-4 res-5 res-6


ចែករំលែក៖