ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌចាក់ប្រពន្ធ១៦កាំបិតរបួសធ្ងន់ លុះចាក់ខ្លួនឯង១កំាបិតស្លាប់ពេលបញ្ជូនដល់ពេទ្យ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ករណីហិង្សាក្នុងគ្រួសារ នៅចំណុចភូមិម៉ាស៊ីន ឃុំរូង កាលពី
ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០០និង១៦នាទីរំលងអធាត្រ បានធ្វើឲ្យបុរសជាប្ដីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ២០១៦ម៉ោង៦និង00នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍រូងបានទទួលសេចក្តីរាយការណ៍ពីលោកមេភូមិម៉ាស៊ីន ថាមានករណីហិង្សាក្នុងគ្រួសារកើតឡើង បង្កឡើងដោយជនសង្ស័យជាប្តីឈ្មោះ យឹង សុផេង ភេទប្រុស អាយុ៣០ ឆ្នាំ នៅភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការប្រចណ្ឌនឹងប្រពន្ធ ឈ្មោះ ខែម ផល្លា បានយកកូនកាំបិតចុងស្រួច ចាក់ចំនួន១៦កាំបិត រងបួសធ្ងន់ ក្រោយធ្វើសកម្មភាពចាក់ប្រពន្ធហើយឈ្មោះ យឹង សុផេង ជាប្តីយកកាំបិតចាក់ពោះខ្លួនឯងមួយកាំបិត រងរបួសបញ្ជូនទៅពេទ្យខេត្តកំពង់ចាមបានស្លាប់ពេលទៅដល់មន្ទីពេទ្យ ចំណែកប្រពន្ធកំពុងធ្វើការសង្គ្រោះបន្ទាន់នៅពេទ្យខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា ទាំង២នាក់ប្តីប្រពន្ធនេះ បានយកគ្នាជាប្ដីប្រពន្ធ ១០ ឆ្នាំមកហើយ តែពុំមានកូនប្រើទេ ហើយក៏ឧស្សាហ៍ ឈ្លោះទាស់ទែងគ្នាដែរ ។

បើតាមស្ត្រីបងស្រីរបស់ជនរងគ្រោះបានអោយដឹងថា ប្ដីប្រពន្ធពីរនាក់នេះ ឈ្លោះគ្នាញឹកញាប់ណាស់ រហូតដល់ធ្លាប់បែកគ្នាទៀតផង តែមិនដែលកើតមានរឿងបែបនេះទេ ។ បងស្រីរូបនេះបានបន្តទៀតថា គាត់បានឮសំឡេងឈ្លោះគ្នាយ៉ាងខ្លាំង បន្ទាប់មកក៏ស្ងាត់ទៅវិញ ហើយឃើញស្រ្តីរងគ្រោះ ដែលជាប្អូននោះ កំពុងអង្គុយលាងចាន ស្រាប់តែបុរសជាប្ដី ក៏បានស្ទុះយកកាំបិតចុងស្រួច មកចាប់ក្របួចសក់និងអារ ករប្រពន្ធហើយបានចាក់ទៅលើប្រពន្ធជាច្រើនកាំបិតទៀតផង ពេលដែលចាក់ប្រពន្ធរួចហើយនោះ បុរសរូបនោះ ក៏ចាក់ពោះខ្លួនឯងបណ្ដាលអោយរងរបួសធ្ងន់ទាំងពីរ ឃើញបែបនេះ បងប្អូនក៏បានយកអ្នកទាំងពីរទៅមន្ទីរពេទ្យបង្អែកស្រុក តែដោយសាតែអាការធ្ងន់ពេកទើបបញ្ជូនមកមន្ទីពេទ្យខេត្តកំពង់ចាម លុះមកដល់មន្ទីរពេទ្យ ដោយសារអាការៈរបស់បុរសជាប្ដីធ្ងន់ពេក ក៏បានបាត់បង់ជីវិត។ រីឯប្រពន្ធកំពុងតែដេកសម្រាកព្យាបាលដោយមិនដឹងថា ប្ដីរបស់ខ្លួនបានស្លាប់នៅឡើយទេ ៕ វណ្ណៈ

img_3494 img_3495 img_3496 img_3498

 

 

 


ចែករំលែក៖