ព័ត៌មានទាន់ហេតុការណ៍៖

លោក អូបាម៉ា ច្រានចោលច្បាប់អនុញ្ញាតឲ្យជនរងគ្រោះថ្ងៃទី១១កញ្ញាប្តឹងអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានច្រានចោលច្បាប់អនុញ្ញាតឲ្យគ្រួសារជនរងគ្រោះដោយសារតែការវាយប្រហារភេរវកម្មទៅលើមជ្ឈមណ្ឌលពាណិជ្ជ កម្មពិភពលោកនៅទីក្រុងញូវយ៉កថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប្តឹងប្រទេសអារ៉ាប៊ីសា អ៊ូឌីត។ ប៉ុន្តែបើទោះជាលោកអូបាម៉ាច្រានចោលក្តីតែសភាអាមេរិកអាចនឹងបោះឆ្នោតគាំទ្រច្បាប់ខាងលើ។

ដូចជាការប្រកាសនាពេលកន្លងមក ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២៣ ខែ កញ្ញា បានសម្រេចច្រានចោលសេចក្តីព្រាង ច្បាប់អនុញ្ញាតឲ្យពលរដ្ឋប្តឹងរដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត។ សារព័ត៌មានរ៉យទ័របាន ផ្សាយថា មូលហេតុគឺសន្តិសុខជាតិ ទើបសម្រេចមិនចុះហត្ថលេខាលើច្បាប់ខាងលើ។

តាមប្រសាសន៍លោក អូបាម៉ា ច្បាប់ខាងលើនិងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ជាតិ។ លោក អូបាម៉ា បញ្ជាក់ថា ប្រសិនបើ លោកចុះហត្ថលេខានោះនឹងធ្វើឲ្យប៉ះពាល់ ដល់សម្ពន្ធមិត្ត និងសន្តិសុខជាតិ។

កាលពីដើមខែកញ្ញាកន្លងមកព្រឹទ្ធសភា និងរដ្ឋសភាអាមេរិកបានសម្រេចអនុម័តទៅលើសេចក្តីព្រាងច្បាប់ខាងលើ។ កន្លង មកមានការផ្សព្វផ្សាយថា ភេរវករ១៥នាក់ក្នុងចំណោម១៩នាក់ដែលប្លន់យន្តហោះ៤គ្រឿងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះមកពីប្រទេសអារ៉ាប៊ីសាអូ៊ឌីត។ ដូច្នេះរដ្ឋាភិបាលប្រទេសនេះត្រូវតែទទួលខុសត្រូវពីការវាយប្រហារខាងលើ៕ ម៉ែវ សាធី

n_101696_1


ចែករំលែក៖