ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជង់ប្លន់យកម៉ូតូ zoomer x ពីបងប្អូន២នាក់ គេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រដាប់ដោយកាំភ្លើង២នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់ ខណៈឌុបប្អូនស្រីមកពីរកញាំអី បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះភូមិព្រៃកំបត់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ មាន អ៊ូសេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃកំបត់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ម៉ូតូដែលត្រូវជនសង្ស័យប្លន់ម៉ាកzoomer x ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GA 8767 ។

តាមសំដីជនរងគ្រោះបានអោយឲ្យដឹងថា នៅមុនពេលកើតហេតុរួបគេនិងប្ងូនស្រីបានឌុបគ្នាមកពីញាំអីនៅផ្សារស្ទឹងមានជ័យថ្មី ខណៈជិះមកដល់ចំណុចផ្ទះ ស្រាប់តែជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមាកឌូក មិនចាំស្លាកលេខ ប្រដាក់ដោយកាំភ្លើងខ្លីមួយដើមភ្ជុងគំរាមបាញ់ភ្លាមនោះរួបគេបានចុះពីលើម៉ូតូរត់យករួចខ្លនហើយជនសង្ស័យ ក៏យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីកំណតមុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖