ខេត្តស្វាយរៀង ៖ ក្មេងស្ទាវសង្ស័យ២នាក់ ត្រូវបានកំលាំងល្បាតរបស់នគរបាលក្រុងស្វាយរៀង និងកំលាំងអន្តរាគមន៍នគរបាលខេត្តឃាត់សួរនាំ បន្ទាប់ពីមានការសង្ស័យ ដោយឃើញសមត្ថកិច្ចជិះម៉ូតូក្នុងល្បឿនលឿន តាមចំណុចផ្លូវហាយវ៉េរូបរមាស ខណៈសមត្ថកិច្ចធ្វើតេស្តិ៍ទឹកនោម ទើបបែកធ្លាយមានសារធាតុញៀនក្នុងខ្លួន ។
ការឃាត់ខ្លួនមកសាកសួរនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិកៀនសាំង សង្កាត់-ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ក្មេងសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផន សារ៉ែន ភេទប្រុស អាយ២៣ឆ្នាំ និងឈ្មោះ សីម យេន ភេទប្រុស អាយុ២៤ឆ្នាំ ដោយអ្នកទាំង២ មានទីលំនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ។
ប្រភពបន្តថា នៅវេលាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ កំលាំងអធិការដ្ឋាននគរបាល ក្រុង ស្វាយរៀង សហការជាមួយកំលាំងអន្តរាគមន៍ខេត្តចេញល្បាតចល័ត ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ក៏ប្រទះឃើញ ក្មេងស្ទាវ សង្ស័យ2នាក់ ជិះម៉ូតូវីស្តុន ដឹកគ្នាប្រើល្បឿនលឿនតាមផ្លូវហាយវ៉េ នៅចំណុចរូបរមាស ឃើញដូចនេះ កំលាំងយើងក៏ដេញតាមឃាត់ នាំខ្លួនមកកាន់អធិការដ្ឋានក្រុង ដើម្បីសាកសួរ និងក្នុងពេលត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថង់ប្លាស្ចិចទទេតូច 1សម្រាប់វេចខ្ចប់ថ្នាំញៀន ដែលទើបប្រើអស់ បន្ទាប់មកក៏ សហការជាមួយកំលាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តធ្វើតេស្ដិ៍ទឹកនោម ជាលទ្ធផលឃើញថា មុខសញ្ញាទាំងពីរខាងលើមានសារធាតុញៀន នៅក្នុងទឹកនោមទាំងពីរនាក់ ។
បច្ចុប្បន្ន ក្មេងសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន