ព័ត៌មានទាន់ហេតុការណ៍៖

កំពូលក្មួយសាហាវ! វាយអ៊ំប្រុស ស្រី នឹងឥដ្ឋប្រហោង កំណាត់អុសបែកក្បាលហូរឈាម ព្រោះសុំលុយមិនបាន

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មួយប្រុសមានចិត្តសាហាវម្នាក់ត្រូវានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីវាយធ្វើបាបអ៊ំប្រុស និងអ៊ំស្រីឲ្យបែកក្បាល ព្រោះរឿងសុំលុយមិនបានបញ្ជូនទៅតុលាការនៅរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធី ។ ករណីប្រើអំពើហិង្សាដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិរាយដប ឃុំសៀបរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ ធី រស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ មាស សុខជឿន ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរជាងសំណង់ និងទី២-ឈ្មោះ យ៉ង សុខនី ភេទស្រី អាយុ៤៧ឆ្នាំ នៅផ្ទះ ២នាក់ប្តីប្រពន្ធនេះរស់នៅក្នុងភូមិ-ឃុំកើត ហេតុខាងលើ ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពេល កើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងដកហូតបានឥដ្ឋ ប្រហោង១ដុំ និងកំណាត់អុស១ប្រវែង ៣៨សង់ទីម៉ែត្រដែលជនសង្ស័យវាយជន រងគ្រោះ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានមកសុំលុយជនរងគ្រោះទាំង២នាក់ខាងលើតែជនរងគ្រោះគ្មានលុយឲ្យ គ្រានោះ ជនសង្ស័យបានយកដុំឥដ្ឋប្រហោង១ដុំ ចោលមកលើជនរងគ្រោះជាប្តីចំក្បាល បណ្តាលឲ្យបែកហូរឈាម។ បន្ទាប់មក ជនសង្ស័យក៏បានយកកំណាត់អុសសង្កែ ១មកវាយជនរងគ្រោះជាប្តីបន្ថែមទៀត។ ពេលនោះជនរងគ្រោះជាប្រពន្ធចូលទៅ ឃាត់ក៏ត្រូវជនសង្ស័យវាយ១កំណាត់អុសបណ្តាលឲ្យចំក្បាលបែកហូរឈាមទាំង២នាក់តែម្តងហើយត្រូវបានអ្នកភូមិដឹកមក ព្យាបាលរបួសនៅមណ្ឌលសុខភាពឃុំសៀមរាប ។ ចំណែកឯជនសង្ស័យក្រោយកើតហេតុបានគេចខ្លួនបាត់តែម្តង ។

មន្ត្រីខាងលើបានឲ្យដឹងទៀតថា រហូតដល់វេលាម៉ោង១១និ៤០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន និងនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

untitled-1


ចែករំលែក៖