ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដែកកែឆ្នៃឆ្កឹះសោបន្ទប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកំលាំងអន្តរាគមន៍ខណ្ឌសែនសុខ និងអន្តរាគមន៍ក្រុងឃាត់ខ្លួន ខណៈឆែករកឃើញរក្សាទុកដែកកែឆ្នៃឆ្កឹះសោរបន្ទប់ ។ កាលពីវេលាម៉ោង១២និង ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០៦ ខែតុលាឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវណតប្រ៊ីត ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទី១មានឈ្មោះ ជោ សំណាង ភេទប្រុស អាយុ១៧ មុខរបររត់ម៉ូតូឌុប ស្នាក់នៅខណ្ឌទួលគោកមាន ស្រុកកំណើតភូមិអង្គទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២ឈ្មោះ កែវ រតនៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា មានស្រុកកំណើតនៅខេត្តកំពង់ចាម ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ គឺកំលាំងបានល្បាតការពារក្នុងមូលដ្ធាននៅចំណុចខាងលើ ក៍ឃើញជនសង្ស័យកំពុងជិះម៉ូតូ១មួយគ្រឿងម៉ាកវីវ៉ាពណ៍ខ្មៅអត់ភ្លើងមុខដោយមានការសង្ស័យកំលាំងបានធ្វើការដេញតាមនិងឃាត់ឆែកឆេរ ពេលនោះ ក៏ឃើញមានដែកកែឆ្នៃសំរាប់ឆ្កឹះសោរបន្ទប់ចំនួន ១ ហើយថ្នាំញៀន១កញ្ចប់ តែត្រូវជនសង្ស័យគប់ចោលទៅក្នុងគុម្ភព្រៃរកមិនឃើញ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី៕ តុង សីហា

 

aes-1 aes-2 aes-3


ចែករំលែក៖