ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវក៏ដូចជាអ្នក ធ្វើដំណើរឆ្លងកាត់តំបន់នោះបាននាំគ្នារិះ គន់និងរអ៊ូរទាំដល់អាជ្ញាធរខណ្ឌឫស្សីកែវ ដែលបណ្តែតបណ្តោយឲ្យរថយន្តដឹកដីក៏ដូចជារថយន្តធុនធ្ងន់បើកបរឆ្លងកាត់លើ បណ្តោយផ្លូវបេតុងក្នុងភូមិរបស់ពួកគាត់ បណ្តាលឲ្យរងការខូចខាតស្ទើរតែទាំង ស្រុងហើយកន្លែងខ្លះសុទ្ធតែភក់ជ្រាំដោយ សារការធ្លាក់អាចម៍ដីនៅលើផ្លូវនោះ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពីមុន មកផ្លូវ១ខ្សែនេះមិនមានរថយន្តដឹកដីឬ រថយន្តធុនធំបើកបរឆ្លងកាត់នោះទេ តែ រយៈពេលប៉ុន្មានខែមកនេះផ្លូវ១ខ្សែនេះ មើលទៅគួរឲ្យអាណោធអាធ័មបំផុត ហើយពេលពួកគាត់សួរប្រធានភូមិក៏ដូច ជាលោកចៅសង្កាត់បានឆ្លើយទម្លាក់ទៅលើអាជ្ញាធរខណ្ឌព្រោះភូមិនិងសង្កាត់គ្មាន អំណាចអ្វីរារាំងនិងឃាត់រថយន្តធុនធ្ងន់ នោះឡើយ។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ច្រាំងចំរេះ បានលើកឡើងទៀតថា កុំឡើយជិះម៉ូតូ ឬ កង់សូម្បីតែដើរឆ្លងកាត់ក៏ពិបាកដែរ តែ
ថ្នាក់លើមិនដែលមកពិនិត្យដល់ទីតាំង នោះឡើយ។
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ភ្នាក់ងារយកព័ត៌មាននគរវត្តបានទូរស័ព្ទ អភិបាលរងខណ្ឌមួយរូបសុំមិនបញ្ចេញ ឈ្មោះដើម្បីសួរនាំពាក់ព័ន្ធនឹងករណីរថ យន្តដឹកដីនិរថយន្តធុនធំបើកបរកម្ទេចផ្លូវ បេតុងមួយនេះស្រាប់តែលោកឆ្លើយមក វិញថា មិនមែនជាតួនាទីរបស់ខ្ញុំនោះទេ គឺ អភិបាលរងម្នាក់ទៀតជាអ្នកទទួលបន្ទុក។
បើតាមការបង្ហើបឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ច្រាំងចំរេះ១បាន ឲ្យដឹងថា ពីដើមឡើយអភិបាលរងដែល ទទួលបន្ទុកលើកិច្ចការងារនេះគឺមានកូប ស្លេះ ជាអភិបាលរងតែថ្មីៗកន្លងមកនេះ ត្រូវបានថ្នាក់លើធ្វើការផ្លាស់ប្តូរដោយឲ្យ លោកកូប ស្លេះ មកទទួលជាអភិបាលរង ខណ្ឌទួលគោកហើយជំនួសមកវិញដោយ ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ទទួលបន្ទុកកិច្ចការសាធារណការតែពួក គាត់មិនដឹងថា អភិបាលរងដែលមកកាន់ តំណែងនេះបានដឹងពីព័ត៌មានខាងលើ នេះដែរឬយ៉ាងណានោះទេ?
មិនតែប៉ុណ្ណោះរាល់រថយន្តដឹកខ្សាច់ ដឹកដីឬក៏ទីតាំងស្តុកខ្សាច់នៅក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវត្រូវបានគេបង្ហើឲ្យដឹងថា អ្នកគ្រប់គ្រងគឺលោកប្រាជ្ញ សីហា តែមិន ទាន់ដឹងថា លោកមានចំណាត់ការបែប ណានោះទេ ៕ អរុណរះ