ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនថ្លៃចូលឃាត់កុំឲ្យឈ្លោះគ្នាបងខឹងវ​ាយ ២ញញួរបែកក្បាល

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែអំណាចនៃថ្នាំញៀនបានធ្វើឲ្យបុរសវ័យ៤៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌឫស្សីកែវទៅចាប់ខ្លួនវៃខ្នោះ យកមកកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដោយសារតែជនសង្ស័យខាងលើនេះបាន យកញញួរវាយទៅក្បាលរបស់ប្អូនថ្លៃ ចំនួន២ដងបណ្តាលឲ្យបែកចេញឈាម។

ករណីខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរថ ភ្លើងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ហើយជនដែលវាយប្អូនថ្លៃ បណ្តាលឲ្យរងរបួសត្រូវបានចាប់ខ្លួននៅ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ខណៈ សំងំនៅក្នុងផ្ទះ។

សមត្ថកិច្ចបានឲ្យដឹងថា បងដែលវាយ ប្អូនថ្លៃបណ្តាលឲ្យបែកក្បាលនឹងញញួរ មានឈ្មោះ គង់ ទីតូ អាយុ៤៣ឆ្នាំ មាន ទីលំនៅផ្ទះកើតហេតុខាងលើ និងមិនមាន មុខរបរអ្វីពិតប្រាកដនោះឡើយ។ ចំណែក ដែលត្រូវ២ញញួរមានឈ្មោះជា លក្ខណា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជា អ្នករត់ម៉ូតូឌុប ស្នាក់នៅជាមួយគ្នា និងមាន ស្រុកកំណើតនៅភូមិ-ឃុំកំពង់អុស ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុនោះគាត់ បានឃើញបងថ្លៃឈ្លោះជាមួយនឹងបងស្រី ដោយប្រកែកដាក់គ្នាទៅវិញទៅមកបែក នោះរូបគេក៏បានដើរទៅឃាត់កុំឲ្យមានទំនាស់តែត្រូវបានបងថ្លៃខ្លួនប្រើប្រាស់ថ្នាំញៀនក៏ទាញញញួរវាយមកលើរូបគេជា ប្អូនបណ្តាលឲ្យែបកក្បាលហើយរត់ចូល ទៅក្នុងបន្ទប់ចាក់សោសំងំជក់ថ្នាំញៀន រហូតដល់និយាយលែងដឹងអី។ ខណៈ សមត្ថកិច្ចចុះទៅដល់ផ្ទះជនសង្ស័យក៏បាន ឃាត់ខ្លួននិងយកសម្ភារជក់ថ្នាំញៀនមួយ ចំនួនមកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ហើយពេលសមត្ថកិច្ចសួររូបគេឆ្លើយប្រាប់ទៅសមត្ថកិច្ចវិញថា រូបខ្លួនអង្គុយសំងំនៅក្នុង បន្ទប់ដើម្បីដាស់ព្រលឹងខ្មោច៕ អរុណរះ

3

2 1


ចែករំលែក៖