ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះក្រុងឃាត់ខ្លួនករណីលួចទូរសព្ទ័ដៃចំនួន៤គ្រឿង កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខសាលាអន្តរជាតិ ណតប្រ៊ីជ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ភូមិស្លែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ហង្ស វីរះ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំផ្សាការណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពត ។
តាមប្រភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនគឺ កម្លាំងកំពុងអង្គុយនៅគោលដៅ ដែលកំណត់ដោយ់លោកអធិការខណ្ឌដើម្បីងាយស្រួលក្នុងការសង្កេតមុខសញ្ញា និងទប់ស្កាត់បទល្មើស បានឃើញជនសង្ស័យដើរកាត់គោលដៅដោយមានកាន់ទូរសព្ទ័ជាច្រើនគ្រឿង ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ ។
ជនសង្ស័យបានឆ្លើយសារភាពថា ទូរស័ព្ទនេះគឺខ្លួនបានលួចពីអ្នកជិះរថយន្តជាមួយគ្នាពេលគេត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយពេលនោះ ដោយសារតែជនរងគ្រោះគេងលក់ ទើបរូបគេឆ្លៀតឱកាសលួចយកទូរសព្ទ័បានចំនួន៤គ្រឿងតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ តុង សីហា