ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍ពន្លះម៉ូតូស៊ីរូសរបួសស្ត្រីម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់រងរបួស បាក់ដៃឆ្វេង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទេសចរណ៍បើកបុកម៉ូតូ ក្នុងទិសដៅបញ្រ្ចាស់គ្នាពេញ ទំហឹង កាលពីវេលាម៉ោង៧ យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខកាស៊ីណូ GOLDEN GALAXY ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ កង ចរិយា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាបិប សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3A-4377 របស់ក្រុមហ៊ុនមេគង្គ អុិចប្រេស បើកបរពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុខាងលើ ក៏ទៅបុកនឹង ម៉ូតូម៉ាកYAMAHA SIRUS ពាក់ស្លាកលេខ70H1-2023 ពណ៌ខ្មៅបើកបរដោយ ឈ្មោះកង ចរិយា ភេទស្រី អាយុ35ឆ្នាំ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត បើកបរពីកើតទៅលិច បណ្ដាលឲ្យរងរបួសធ្ងន់ ។

ក្រោយមកអ្នកបើកបររថយន្តឃើញសភាពមិនស្រួល ក៏បានគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត ។

បច្ចុប្បន្ន អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរ
ពេទ្យប្រទេសវៀតណាម ។ រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់ ។
សមត្ថកិច្ចជំនាញអះអាងថា ករណីនេះកើតឡើងដោយសារមូលហេតុ រថយន្តបើកបរមិនប្រកាន់ស្ដាំ ៕ យឹម សុថាន

img-20161008-wa0000 img-20161008-wa0002 img-20161008-wa0004

 


ចែករំលែក៖