ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLAND CRIUSERមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចីលថ្ងៃទី០៣ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកLAND CRIUSERពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BX-2086បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាសឲ្យបាក់មួយកង់ ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបឹងកកឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
បន្ទាប់ពីកើតហេតុខាងលើដោយភាគីម្ចាស់រថយន្តបានសម្របសម្រួលគ្នាជាមួយតំណាងក្រុមហ៊ុនដោយសំណងសងថ្លៃការខូចខាតដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ដោយ៖ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច