ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកចន្ទ្រា ចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង:អាជ្ញាធរស្រុកចន្ទ្រា ចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រា។

ជាក់ស្តែង លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា កាលពីរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៦ នេះបានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែង មានស្លាកយីហោឈ្មោះ មន្ទីរពេទ្យ ស៊ាងយ៉ា ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ 

ការចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក)មានការចូលរួមមាន:

លោក ជា មង្គល ប្រធានការិយាល័យច្រកចេញចូលតែមួយ

លោក ប៉ែន សាវឿន មន្រ្តីជួរក្រោយផ្នែកសុខាភិបាល ស្រុកចន្រ្ទា លោក អុីវ ដារ៉ា នាយរងប៉ុស្តិ៍នរដ្ឋបាលសំរោង។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី  ៧ ខែ ធ្នូ ឆ្នាំ២០២៥ កន្លងទៅ លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា ធ្លាប់បានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែង មានស្លាកយីហោឈ្មោះ មន្ទីរពេទ្យ ស៊ាងយ៉ា ស្ថិតនៅភូមិ ចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង ម្តងរួចមកហើយ។

ពាក់ព័ន្ធករណីនេះផងដែរមន្ត្រីជាន់ខ្ពស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមឲ្យដឹងថា លោកបាននឹងកំពុងបន្តនីតិវិធីអំពីទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀងនេះហើយ។


ចែករំលែក៖